បរទេស៖ អាជ្ញាធរបារាំងបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបារាំងបានបាញ់សម្លាប់ ស្ត្រីម្នាក់ដែលសង្ស័យថា បានគំរាមបំផ្ទុះគ្រឿងផ្ទុះនៅលើ រថភ្លើងក្នុងទីក្រុងប៉ារីស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យអយ្យការក្រុងប៉ារីស បាននិយាយថា ស្ត្រីរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរងការបាញ់ប្រហារមួយគ្រាប់ ហើយជនសង្ស័យត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាលបន្ទាន់។ យោងតាមមន្ត្រីបាននិយាយថា ស្ត្រីដែលត្រូវបានគេរាយការណ៍ថា គឺ ពាក់អាវរូបវែងប្រពៃណី abaya ដែលពាក់ដោយអ្នកកាន់សាសនាឥស្លាម។
លោក Axel Ronde អ្នកនាំពាក្យផ្នែកអនុវត្តច្បាប់បានប្រាប់ទូរទស្សន៍ BFMTV របស់បារាំងថា «ក្រុមមន្ត្រីប៉ូលិសបានធ្វើការសម្រេចចិត្តត្រឹមត្រូវ»។ “បុគ្គលនោះមានការតាំងចិត្តយ៉ាងខ្លាំង ក្នុងការចាត់វិធានការ និងផ្តល់ការប្តេជ្ញាចិត្ត សហការីរបស់ខ្ញុំមិនមានជម្រើសផ្សេងទៀត ដើម្បីបញ្ចៀសការប៉ះទង្គិចដោយការផ្ទុះ ជាជាងធ្វើឱ្យជនសង្ស័យបន្សាបដោយ ការបាញ់ទៅលើជនសង្ស័យជាស្រ្តីរូបនេះនោះទេ”។
BFMTV បានផ្សាយថា ការបាញ់ប្រហារបានកើតឡើង នៅស្ថានីយ៍រថភ្លើងក្រោមដី Bibliotheque Francois-Mitterrand ក្នុងទីក្រុងប៉ារីស នៅម៉ោងប្រហែល ៩ និង ២០ នាទីព្រឹកម៉ោងក្នុងស្រុក ដែលមានរយៈពេលប្រហែល ៥០នាទី បន្ទាប់ពីជនសង្ស័យត្រូវបានប៉ូលីស ដាក់នៅដាច់ដោយឡែកពីគេ។ អ្នកដំណើរជាច្រើននៅលើរថភ្លើង បានជូនដំណឹងដល់សេវាសង្គ្រោះបន្ទាន់ថា ស្ត្រីរូបនេះកំពុងគំរាមកំហែងភេរវកម្ម។ BFMTV បន្ថែមថា មិនបានរកឃើញគ្រឿងផ្ទុះ នៅកន្លែងកើតហេតុនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
