ព័ត៌មានជាតិ

ក្រសួងរ៉ែ ប្រជុំក្រុមការងារ ផ្នែកថាមពល នៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម

រូបភាព៖ ក្រសួងរ៉ែនិងថាមពល

ភ្នំពេញ ៖ លោក កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំ ក្រុមការងារ ផ្នែកថាមពល និង ធនធានរ៉ែ (ក្រុម “ញ”) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការរួមគ្នា ក្នុងការដោះស្រាយ បញ្ហាប្រឈម ក្នុងវិស័យរ៉ែ និងថាមពល ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល។

យោងតាមគណនី «Kroko ក្រគរ កែវ រតនៈ» បានបញ្ជាក់ថា ”វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យរ៉ែ និងថាមពល ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល” ៕

To Top