ព័ត៌មានអន្តរជាតិ

រុស្សី បាញ់តេស្តមីស៊ីលឆ្លងទ្វីប ជោគជ័យចំគោលដៅចំងាយរាប់ពាន់គីឡូម៉ែត្រ

រូបភាពពី៖​ RT

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាវាបំពាក់អាវុធនុយក្លេអ៊ែរមួយគ្រឿងរបស់ប្រទេសរុស្សីបានធ្វើការបាញ់តេស្តសាកល្បងមីស៊ីលឆ្លងទ្វីដែលអាចធ្វើដំណើរដល់ទៅរាប់សិបពាន់គីឡូម៉ែត្រពីភខាងជើងទៅដល់ភាគខាងកើតនៃប្រទេសនិងទទួលបានជោគជ័យគួរជាទីមោទនភាព។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យបានអះអាងថាមីស៊ីលឆ្លងទ្វីប ICBM ដែលមានឈ្មោះថា Bulavaដែលបានបាញ់ចេញពីនាវាមុជទឹក Emperor Alexander III បានជោគជ័យចេញពីសមុទ្រ White Sea ទៅដល់ឧបទ្វីប Kamchatka ដែលមីស៊ីលនេះត្រូវបានបាញ់ចេញពីក្រោមទឹកនិងចំគោលដៅបានយ៉ាងឥតខ្ជោះ។

គួរឲ្យដឹងដែរថាយោងតាមការប្រកាសដោយក្រសួងការពារជាតិរុស្ស៊ី នាវាមុជទឹកនេះអាចផ្ទុកបានទាំងមីស៊ីល torpedo កម្រិតខ្ពស់ និងមីស៊ីល Bulava ចំនួន១៦គ្រាប់ដែលវាគឺជាសព្វាវុធ​ចុងក្រោយ​ដែល​បាន​ចូល​បម្រើ​ក្នុង​ឆ្នាំ២០១៨អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរបាន ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​មូលដ្ឋានគ្រឹះ​អនាគត​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេសរុស្សីផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top