ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថាកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលគឺជាយុទ្ធសាស្រ្ត ចាប់យកឱកាសការរើរោងចក្រពីបណ្តា
ប្រទេសអភិវឌ្ឍធំៗនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។
ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិតគឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈគឺធ្វើឱ្យពលរដ្ឋមាន
សមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយកលំហូរវិនិយោគលើវិស័យឧស្សាហកម្មមក
ពីប្រទេស ចិន ឥណ្ឌា រុស្សី និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដែលបាននិងកំពុងហូរចូលមកកាន់បណ្តាប្រទេសក្នុងតំបន់ដូចជាវៀតណាម ដូច្នេះកម្ពុជាត្រូវចេះឆ្លៀតឱកាសនេះលើការទាក់ទាញវិនិយោគ ៕