ថ្ងៃទី១០ ខែវិច្ឆិកា នៅពេលអញ្ជើញ ពិនិត្យការងារកសាងឡើងវិញ បន្ទាប់ពីគ្រោះធម្មជាតិ នៅក្រុងប៉េកាំងនិងខេត្ត Hebei លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គណៈកម្មាការបក្ស និង រដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធគ្រប់វិស័យ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវការចាត់ចែង និងការកំណត់ នៃមជ្ឈិមបក្ស បន្តខិតខំធ្វើការងារ កសាងឡើងវិញ បន្ទាប់ពីការដែលរងគ្រោះធម្មជាតិ ដើម្បីធានាដក់មហាជន មានជីវភាពដ៏សុខសុវត្ថិភាព និងអាចឆ្លងរដូវរងា ដោយកក់ក្តៅបាន ។
សូមបញ្ជាក់ថា កាលពីចុងខែកក្កដា ដល់ដើមខែសីហាឆ្នាំនេះ នៅតំបន់ភាគខាងជើង និងតាមដងបណ្តោយទន្លេ យ៉ង់សេនិងទន្លេ Huaihe ប្រទេសចិន បានបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំង ដែលបានក្លាយជាគ្រោះ ទឹកជំនន់ និងគ្រោះធម្មជាតិ ផ្សេងដ៏ធ្ងន់ធ្ងរ ហើយបានបណ្តាល ឱ្យមនុស្សច្រើននាក់ស្លាប់ បាត់បង់ជីវិត និងរងរបួសនៅខេត្ត Hebei និងនៅទីក្រុង ប៉េកាំងជាដើម ។ លោក Xi Jinping បានតាមដានយ៉ាង យកចិត្តទុកដាក់ លើប្រជាជនរងគ្រោះ ក៏ដូចជារាល់កិច្ចការងារ កសាងឡើងវិញ ដែលបន្ទាប់ពីគ្រោះទឹកជំនន់ លោកបានបញ្ជាឱ្យរដ្ឋបាល ក្នុងតំបន់និងអន្តរក្រសួង ស្ថាប័នខិតខំពេញទំហឹង ដើម្បីធានាសុវត្ថិភាពនៃអាយុជីវិតនិងទ្រព្បសម្បត្តិ របស់ប្រជាពលរដ្ឋ ជំរុញឱ្យតំបន់រងគ្រោះស្តារ សណ្តាប់ធ្នាប់សង្គល និងការធ្វើផលិតឡើងវិញ ក្នុងពេលឆាប់ៗ ។ កាលពីដើមខែកញ្ញា លោកXi Jinpingបានអញ្ជើញ ទៅសួរសុខទុក្ខមហាជន រងគ្រោះទឹកជំនន់តាមភូមិឃុំនៃទីក្រុង Shangzhi ខេត្ត Heilongjiang ភាគឦសានប្រទេសចិន, ពេលតំបន់ភាគ ខាងជើងចិន ចាប់ផ្ដើមចូលរដូវរងា លោកក៏បានអញ្ជើញពិនិត្យ តាមកន្លែងរងគ្រោះដ៏ខ្លាំង នៃក្រុងប៉េកាំងនិងខេត្តហឺបៃដែរ ដើម្បីសួរសុខទុក្ខនិងសំណេះសំណាល ជាមួយមហាជន រងគ្រោះ និងពិនិត្យរាល់កិច្ចការងារ កសាងឡើងវិញ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាព កម្ពុជាចិន