ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៣មហោស្រពតន្ត្រី អបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ច នៅប្រទេសចិន របស់ក្រុមតន្ត្រី Philadelphia Orchestra នៅក្រុងភីឡាដេលផ្យា ក្រោមប្រធានបទ«មិត្តភាពដែលឆ្លងកាត់ ពាក់កណ្តាលសតវត្ស» បានរៀបចំធ្វើនៅក្រុងប៉េកាំង។ លោកLi Shulei រដ្ឋមន្រ្តីក្រសួងឃោសនា ការមជ្ឈិមចិនបានអញ្ជើញ ចូលរួមនិងអានលិខិតឆ្លើយតប របស់លោកXi Jinping ប្រធានរដ្ឋចិន ជូនចំពោះលោកMatias Tarnopolsky អគ្គនាយកនិងជា CEO នៃក្រុមតន្ត្រី Philadelphia Orchestra ព្រមទាំងថ្លែងសុន្ទរកថា ។
លោកLi Shuleiបានថ្លែងថា លិខិតឆ្លើយតប របស់លោកប្រធានរដ្ឋចិនXi Jinping បានបង្ហាញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ខ្ពស់ របស់លោក ចំពោះការផ្លាស់ប្តូរអរិយធម៌ រវាងប្រទេសចិន និងអាមេរិក និងការរំពឹងទុកយ៉ាងខ្លាំង ចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ដោយគ្រប់ជ្រុងជ្រោយ រវាងចិនិងអាមេរិក ។ លោកបានបន្តថា ភាគីចិនរីករាយសហការ ជាមួយអង្គភាពវប្បធម៌ និងសិល្បករគ្រប់ប្រទេស លើពិភពលោក ក្នុងនោះរួមមានអាមរិកផងដែរ ដើម្បីអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើម អរិយធម៌សកល បង្កើនការផ្លាស់ប្តូរ ដែលឈរលើការស្រឡាញ់ សិល្បៈរួមគ្នា ។ សង្ឃឹមថា មិត្តភក្តិទាំងឡាយ នៃមជ្ឈដ្ឋានវប្បធម៌ និងសិល្បៈចិន និងអាមេរិកអាចពួតដៃគ្នា រួមចំណែកខាងវប្បធម៌ ដើម្បីជំរុញការយល់ដឹងគ្នា និងរាប់អានជាមួយគ្នា រវាងប្រជាជនចិន និងប្រជាជនអាមេរិក ។
សូមបញ្ជាក់ថាការប្រគុំតន្រ្តី លើកនេះគឺរៀបចំ ដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន គាំទ្រដោយសមាគមន៍ ផ្លាស់ប្តូរ វប្បធម៌អន្តរជាតិចិន និងសមាគមន៍ប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសហការសម្តែងរួមគ្នា ដោយក្រុមតន្ត្រី Philadelphia Orchestra ក្រុមតន្រ្តីSymphony ប្រទេសចិន និងមជ្ឈមណ្ឌលសិល្បៈអាណិកជនអាស៊ី នៅអាមេរិក៕
អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន