បរទេស៖ ការកើនឡើងនៃវិបត្តិប៉ាឡេស្ទីន – អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាត្រូវបានអមដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងភាពតានតឹងក្នុងតំបន់ដោយសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ២ក្រុម ហើយ យ៉ាងហោចណាស់នាវាមុជទឹក Tomahawk បំពាក់មីស៊ីលនាំផ្លូវ, កងម៉ារីនរាប់ពាន់នាក់ និងយន្តហោះបន្ថែមទៅកាន់មូលដ្ឋានដែនទឹក និងមូលដ្ឋានក្នុងតំបន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានបំពេញបន្ថែមលើការដាក់ពង្រាយទាំងនេះជាមួយនឹងការគំរាមកំហែងប្រឆាំងនឹងមហាអំណាចយោធាក្នុងតំបន់អ៊ីរ៉ង់ ដែលជាសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល ដោយគំរាមកំហែងដល់សាធារណរដ្ឋអ៊ីស្លាមជាមួយនឹងការឆ្លើយតប “ភ្លាមៗ” ចំពោះ “សកម្មភាពបង្កហេតុ” ដោយទីក្រុងតេអេរ៉ង់ ឬ “អ្នកតំណាង” ចំពេលមានការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី។ និងអ៊ីរ៉ាក់។
ពាក់ព័ន្ធនឹងអនុភាពយោធាវិញ ប្រទេស អ៊ីស្រាអែល និងអ៊ីរ៉ង់ គឺជាប្រទេសមហាអំណាចយោធាកំពូលទាំង៥នៅតំបន់មជ្ឈិមបូព៌ានាពេលបច្ចុប្បន្ននេះ រួមទាំងប្រទេស៣ផ្សេងទៀត ដូច្នេះប្រទេសទាំង៥ដែលមានអនុភាពយោធាខ្លាំងៗនៅតំបន់មជ្ឈឹមបូព៌ានេះ រួមមាន៖
ទី១. អ៊ីស្រាអែល
កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានចាត់ទុកថាជាមហាអំណាចយោធាដ៏មានឥទ្ធិពលបំផុតទាំងប្រាំនៅមជ្ឈិមបូព៌ា ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៤៨។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានប្រយុទ្ធលើសង្រ្គាមធំៗជាច្រើន ដោយចាប់ផ្តើមពីសង្រ្គាមអារ៉ាប់ និងអ៊ីស្រាអែលជាលើកដំបូងឆ្នាំ ១៩៤៨-១៩៤៩ ។
នៅសតវត្សទី២០ និងដល់ដើមសតវត្សទី២១, អ៊ីស្រាអែលនឹងបង្ហាញពីសមត្ថភាពក្នុងការចូលរួមទាំងប្រតិបត្តិការវាយលុក និងការពារ ដែលមិនអាចប្រៀបផ្ទឹមបានទៅនឹងមហាអំណាចក្នុងតំបន់ផ្សេងទៀត ដោយប្រយុទ្ធជាមួយកងកម្លាំងចម្រុះនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងស៊ីរី ខែមិថុនា ឆ្នាំ ១៩៦៧ ដោយរារាំងអេហ្ស៊ីប និង កងកម្លាំងស៊ីរីក្នុងអំឡុងសង្គ្រាម Yom Kippur នៃខែតុលា ឆ្នាំ ១៩៧៣ ដោយបានលុកលុយប្រទេសលីបង់ក្នុងឆ្នាំ ១៩៨២ និងកាន់កាប់ផ្នែកភាគខាងត្បូងរបស់ប្រទេសរហូតដល់ឆ្នាំ ២០០០ និងការប្រយុទ្ធប្រឆាំងនឹង Intifadas ប៉ាឡេស្ទីនទីមួយ និងទីពីរ (១៩៨៧-១៩៩៣, ២០០០-២០០៥ រៀងគ្នា)។
វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ប៉ាន់ប្រមាណកម្លាំងសរុបរបស់កម្លាំងការពារអ៊ីស្រាអែលមាន ១៦៩.០០០នាក់ ជាបុគ្គលិកសកម្ម និង ៤៦៥.០០០នាក់ ជាទាហានបម្រុង (៣៦០.០០០នាក់ដែលត្រូវបានកោះហៅបន្ទាប់ពីថ្ងៃទី ៧ ខែតុលា)
អ៊ីស្រាអែលមានអគារឧស្សាហកម្មយោធា-ឧស្សាហកម្មដ៏ធំបំផុត ចម្រុះបំផុត និងទទួលបានផលចំណេញច្រើនបំផុតមួយនៅក្នុងពិភពលោក ដោយប្រទេសនេះផលិតនូវយន្តហោះដែលផលិតក្នុងស្រុក និងយន្តហោះពាណិជ្ជកម្ម យន្តហោះគ្មានមនុស្សបើក កាំជ្រួច រ៉ាដា ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងសូម្បីតែផ្កាយរណប ក៏អ៊ីស្រាអែលមានដែរ។
គ្រឿងសព្វាវុធសំខាន់ៗដែលផលិតក្នុងស្រុករួមមាន Iron Dome, Arrow និងប្រព័ន្ធការពារដែនអាកាស និងកាំជ្រួច David’s Sling, មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរស៊េរី Jericho , អាវុធតូចៗផលិតក្នុងស្រុកដូចជាកាំភ្លើងខ្លី Desert Eagle, កាំភ្លើងយន្តធុនស្រាល Negev និងកាំភ្លើងយន្តប្រភេទ Uzi និង រថក្រោះស៊េរី Merkava ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក អ៊ីស្រាអែលអាចទិញប្រព័ន្ធសព្វាវុធចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់អាមេរិក ដោយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលយន្តហោះចម្បាំង F-35 ។
លើសពីនេះ អ៊ីស្រាអែលគឺជារដ្ឋដែលសង្ស័យថាមានអាវុធនុយក្លេអ៊ែរ ហើយអ៊ីស្រាអែលក៏មិនបញ្ជាក់ ឬបដិសេធឋានៈរបស់ខ្លួននៅក្នុងគោលនយោបាយដែលគេស្គាល់ថាជា “ភាពមិនច្បាស់លាស់ដោយចេតនា”)។ វិទ្យាស្ថាន SIPRI ប៉ាន់ប្រមាណថា អ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែ និងមីស៊ីលរហូតដល់ ៨០ គ្រាប់។
ទី២. អ៊ីរ៉ង់
អ៊ីរ៉ង់គឺជាមហាអំណាចយោធាមជ្ឈិមបូព៌ាដ៏សំខាន់មួយទៀត ជាមួយនឹងកាតព្វកិច្ចសកម្មរបស់កងទ័ពចំនួន ៣៥០.០០០នាក់ បូកនឹងបុគ្គលិកទ័ពអាកាស ៣៧.០០០នាក់, ទាហានជើងទឹក ១៨.០០០ នាក់ និងកងទ័ពការពារដែនអាកាស ១៥.០០០ នាក់ និងកងកំលាំងទាហាន ២៣០.០០០ នាក់នៃកងវរសេនាធំឆ្មាំបដិវត្តអ៊ីស្លាមឥស្លាម (១៥០.០០០នាក់ជាកងកម្លាំងជើងគោក, ៤០.០០០នាក់ ជាទាហានប៉ារ៉ា, ២០.០០០នាក់ នៅក្នុងកងនាវាចរ IRGC និង ១៥.០០០នាក់នៅក្នុងកងកម្លាំងការពារដែនអាកាស។ អ៊ីរ៉ង់មានយោធាសកម្មធំបំផុតមួយនៅមជ្ឈិមបូព៌ា បូករួមទាំងបុគ្គលិកបម្រុងយ៉ាងតិច ៣៥០.០០០ នាក់ ដែលនឹងហៅមកបំពេញភារកិច្ចពេលមានអាសន្ន។
ទី៣. តួគី
ប្រទេសតួកគី ដែលជាប្រទេសដែលមានយោធាធំជាងគេទីពីរនៅក្នុងអង្គការ ណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសមហាអំណាចយោធាដ៏អស្ចារ្យបំផុតមួយនៅមជ្ឈិមបូព៌ាផងដែរ។ ជាមួយនឹងបុគ្គលិកកាតព្វកិច្ចសកម្មចំនួន ៣៥៥.២០០ នាក់ និងទាហានបម្រុង ៣៧៨.៧០០ នាក់ និងមូលដ្ឋានជាច្រើនដែលស្ថិតនៅលើតំបន់ ។
យោងតាមទិន្នន័យរបស់ IISS, កងទ័ពចំនួន ២៦០.២០០ នាក់ក្នុងចំណោមកងទ័ពសរុបចំនួន ៣៥៥.២០០ នាក់របស់តួកគីមានជាបុគ្គលិកនៃកងកម្លាំងដីគោក ដោយមាន ៥០.០០០ នាក់ទៀតត្រូវបានរាប់បញ្ចូលជាកងទ័ពអាកាស និង ៤៥.០០០ នាក់ ជាកងទ័ពជើងទឹក។ លើសពីនោះ គឺមានទាហានប៉ារ៉ាប្រមាណ ១៥៦.៨០០នាក់ រួមទាំងឆ្មាំសមុទ្រ និងកងរាជអាវុធហត្ថ ដែលជាសាខារបស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ដែលក្នុងសម័យសង្រ្គាម អាចត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងដីគោក។
តួកគីបានលៃលកថវិកាចំនួន ១៦ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និងសន្តិសុខក្នុងឆ្នាំ ២០២៣ និងមានមូលដ្ឋានយោធា-ឧស្សាហកម្មដែលផលិតអ្វីៗគ្រប់យ៉ាងចាប់តាំងពីយន្តហោះគ្មានមនុស្សបើក ដូចជា ប្រភេទឈ្លបយកការណ៍ និងវាយប្រហារ Bayraktar រហូតដល់នាវាចម្បាំង កាំជ្រួចនាំផ្លូវ, ឧទ្ធម្ភាគចក្រ ATAK និងរថក្រោះប្រយុទ្ធ Altay ។
ទី៤. អេហ្ស៊ីប
ប្រទេសអេហ្ស៊ីប ដែលជាប្រទេសដែលនៅជិតខាងវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ក៏ត្រូវបានចាត់ទុកថាមានយោធាដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ាផងដែរ ដោយជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសចំនួន ១៤៥ ដែលបានពិនិត្យនៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ Global Firepower Index ។ កងកម្លាំងប្រដាប់អាវុធមានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន ៤៣៨.៥០០នាក់ និងទាហានបម្រុងចំនួន ៤៧៩.០០០ នាក់ ពេលវិបត្តិ។
នេះរួមបញ្ចូលទាំងកងទ័ពដែលជាទាហានអាជីព ពី ៩០.០០០នាក់ ទៅ ១២០.០០០នាក់ និងទាហានថ្មី ១៩០.០០០នាក់ ទៅ ២២០.០០០នាក់ , កងទ័ពអាកាសដែលមានបុគ្គលិកបម្រុង ៣០.០០០ នាក់ និង ទាហានបម្រុង ២០.០០០នាក់ , កងកម្លាំងការពារអាកាស ៨០.០០០នាក់ ជាបុគ្គលិកកាតព្វកិច្ចសកម្ម និង ទាហានបម្រុង ៧០.០០០នាក់ និងកងទ័ពជើងទឹក មានទាហានកាតព្វកិច្ចសកម្ម ១៨.៥០០នាក់ និងបុគ្គលិកបម្រុង ១៤.០០០នាក់ ។
ទី៥. អារ៉ាប៊ីសាអូឌីត
ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងចំណាត់ថ្នាក់របស់ Global Firepower នៃមហាអំណាចយោធាកំពូលទាំង៥ នៅមជ្ឈិមបូព៌ា និងចំណាត់ថ្នាក់ទី ២២ លើពិភពលោក ។ ជាមួយនឹងថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៦៩,១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ជាប់លាប់ក្នុងចំណោមប្រទេសកំពូលទាំង ១០ នៅលើពិភពលោកទាក់ទងនឹងថវិកាយោធាដ៏ច្រើនបំផុត (ជាឧទាហរណ៍ចំណាត់ថ្នាក់ទី ៥ ក្នុងឆ្នាំ ២០២២) ។
កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីតមានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន ២៥៧.០០០ នាក់ ហើយត្រូវបានបែងចែកទៅជាកងទ័ពជើងគោក ៧៥.០០០នាក់ , កងទ័ពជើងទឹក ៤០.៥០០ នាក់ រួមទាំងកងម៉ារីនឆ្នើមចំនួន ១០.០០០ នាក់, កងទ័ពអាកាស ២៥.០០០ នាក់, កងទ័ពការពារអាកាស ១៦.០០០នាក់ និងកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ ២.៥០០នាក់ ។
អារ៉ាប៊ីសាអូឌីត មានសម្ភារៈសឹករួមមាន រថក្រោះ Abrams និងរថយន្តប្រយុទ្ធ Bradley , ឧទ្ធម្ភាគចក្រវាយប្រហារ Apache, ប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធទំនើបៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា