មូស្គូ៖ ផ្នែកសេវាកម្មសារព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បាននិយាយថាយន្ដហោះ មួយគ្រឿងធ្វើដំណើរពីទីក្រុង Vladivostok នៅចុងបូព៌ារបស់ប្រទេសរុស្ស៊ីទៅទីក្រុងមូស្គូ បានចុះចតនៅទីក្រុង Khabarovsk នៅថ្ងៃអង្គារ បន្ទាប់ពីការព្រមានផ្នែក សន្តិសុខពីសំណាក់ជនអនាមិក។
សេវាកម្មសារព័ត៌មានបាននិយាយថា “ជើងហោះហើរ SU1703 ( ពី Vladivostok ទៅ Moscow) បានចុះចតនៅអាកាសយានដ្ឋាន Khabarovsk ដើម្បីត្រួតពិនិត្យបន្ទាប់ពីការព្រមាន ផ្នែកសន្តិសុខពីជនអនាមិក។ បន្ទាប់ពីការត្រួតពិនិត្យយន្តហោះ នឹងហោះទៅទីក្រុងមូស្គូ” ។
ក្រុមសង្គ្រោះបន្ទាន់របស់ ព្រលានយន្តហោះកំពុង ធ្វើការនៅនឹងកន្លែងចុះចត។ សេវាកម្មបន្ទាន់បានទៅដល់ហើយ ដែលនឹងត្រួតពិនិត្យយន្តហោះ។ ឥវ៉ាន់ និងអ្នកដំណើរនឹងឆ្លងកាត់ ការត្រួតពិនិត្យបន្ថែម ៕
ប្រែសម្រួលៈ ណៃ តុលា