ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកលែងពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០% ។ នេះបើយោងតាមលិខិតរបស់គណៈរដ្ឋមន្រ្តីនាថ្ងៃ២២ វិច្ឆិកា ផ្សាយជាសាធារណៈដោយលោក នេត្រ ភត្រារដ្ឋមន្រ្តីក្រសួងព័ត៌មាន នាថ្ងៃ២៣​ វិច្ឆិកា ។

ការយល់ព្រមរបស់រាជរដ្ឋាភិបាលនេះ ក្រោយមានចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានការស្នើពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមលោក នេត ភត្រា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់អ្នកកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍មិនទាន់បានចុះបញ្ជីត្រឹមត្រូវ ត្រូវមកបំពេញបែបបទនិងចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន៕

To Top