ព័ត៌មានជាតិ

គណៈកម្មការទន្លេមេគង្គ បើកកិច្ចប្រជុំលើកទី៣០ ជួយកំណត់គោលនយោបាយទន្លេមេគង្គឆ្នាំ២០២៤

ភ្នំពេញ ៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានរៀបចំកិច្ចប្រជុំ ដើម្បីជួយត្រួសត្រាយផ្លូវដល់អង្គភាពដែលទទួលបានទំនុកចិត្តក្នុងការថែទាំការពារទន្លេដ៏សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលដែលការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនាំមកនូវបញ្ហាប្រឈមជាច្រើន។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣០ នៃក្រុមប្រឹក្សា MRC នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅខេត្តសៀមរាប លោក ថោ ជេដ្ឋា ប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២៣ និងជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនឹងត្រួតពិនិត្យឡើងវិញ នូវវឌ្ឍនភាពនាប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់មកនឹងផ្តល់ការណែនាំផ្នែកគោលនយោបាយដល់ភ្នាក់ងារអន្តររដ្ឋាភិបាលដែលបានជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង “ការទូតទឹក” ក្នុងចំណោមប្រទេសជា សមាជិក រួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម។

លោកថា ក្រៅពីសមាជិកស្នូលទាំង៤ប្រទេសក្រុមប្រឹក្សា MRCក៏នឹងជួយធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូគាំទ្រអន្តរជាតិកាន់តែស៊ីជម្រៅ ដោយហេតុថា ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ នឹងរួមបញ្ចូលកិច្ចប្រជុំក្រុមពិភាក្សាដៃគូអភិវឌ្ឍន៍លើកទី២៨ ផងដែរ។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា “នៅក្រោមស្មារតីកិច្ចសហប្រតិបត្តិការ យើងស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដែលមានជាបន្តបន្ទាប់ ព្រមទាំងសកម្មភាពនានា ដើម្បីថែរក្សាអាងទន្លេមេគង្គឲ្យមានចីរភាព”។

សូមជម្រាបថា នៅឯកិច្ចប្រជុំកំពូលលើកទី ៤ របស់MRC កាលពីខែមេសា នាយកប្រតិបត្តិMRC លោកបណ្ឌិត អានុល័ក គិធិឃួន បានថ្លែងការណ៍ពីស្ថានភាពនៃដំណោះស្រាយទន្លេមេគង្គ ដែលក្នុងនោះ លោកបណ្ឌិតបានរៀបរាប់ពីនិន្នាការ“គួរឲ្យបារម្ភ”ចំនួនប្រាំដែលទន្លេនេះកំពុងជួបប្រទះ ពោលគឺរបប រំហូរទឹក ដីល្បាប់ដែលមានជីវជាតិ ការលុកលុយទឹក ប្រៃ ការបំពុលដោយកាកសំណល់ផ្លាស្ទិក ព្រមទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបណ្តាលមកពីអាកាសធាតុ។

ទោះបីជាយ៉ាងនេះក្តី MRC និងប្រទេសជាសមាជិក បានសម្រេចនូវសមិទ្ធិផលជាច្រើនក្នុងឆ្នាំ២០២៣ ដោយសារទីភ្នាក់ងារនេះ បានខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវរាល់គោលដៅទាំងឡាយដែលបានដាក់ចេញនៅក្នុងឯកសារបង្កើតស្ថាប័ននេះ នោះគឺកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដោយចែងថា៖ខិតខំប្រឹងប្រែងបង្កើតតុល្យភាពរវាងការអភិវឌ្ឍធនធានសំខាន់ៗ របស់ទន្លេមេគង្គ និងកាត់បន្ថយផលប៉ះពាល់ទាំងលើបរិស្ថាន និងអាយុជីវិតរបស់ប្រជាជន រស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងអាស្រ័យលើទន្លេនេះ សម្រាប់ស្បៀងអាហារ និងការចិញ្ចឹមជីវិត។

ជាមួយនឹងគោលដៅដ៍សំខាន់នេះ កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៣០របស់ MRC នឹងគ្របដណ្តប់លើបញ្ហាមួយចំនួន រួមទាំងការវិវត្តន៍ឆ្ពោះទៅកាន់ការរៀបចំរបាយកា រណ៍ស្តីពីស្ថានភាពអាងទន្លេសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ ក៏ដូចជាការដាក់សាក ល្បងដំណើរការមូលនិធិទន្លេមេគង្គ ដែលមានគោលបំណងជួយគាំទ្រ គាំពារ និងកែលំអប្រ ព័ន្ធអេកូឡេស៊ី និងការរស់នៅរបស់សហគមន៍តាមដងទន្លេ ដែលពឹងផ្អែកលើធ នធានទឹកទន្លេមេគង្គ ប៉ុន្តែបានរងគ្រោះដោយសារការអភិវឌ្ឍ បើទោះជាដោយផ្ទាល់ ឬដោយប្រយោលក្តី៕

To Top