ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចអ៊ីស្រាអែល ដាំក្បាលចុះដោយសារបញ្ហាជម្លោះ

ZUMA PRESS

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានកាត់បន្ថយយ៉ាងច្រើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ របស់ខ្លួនដោយសារតែជម្លោះជាមួយក្រុមហាម៉ាស។

របាយការណ៍នេះបានបញ្ជាក់ថា ឥទ្ធិពលនៃជម្លោះបច្ចុប្បន្នលើសេដ្ឋកិច្ចអ៊ីស្រាអែល បានកើនឡើងលើសពីឧប្បត្តិហេតុសន្តិសុខ ដែលប្រទេសនេះបានជួបប្រទះក្នុងអំឡុងពេល២ទសវត្សរ៍ចុងក្រោយ ឬច្រើនជាងនេះ។

គួរឲ្យដឹងដែរថាបន្ទាប់ពីទទួលបានកំណើន៦​,៥ភាគរយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២២ របាយការណ៍នេះបានព្យាករណ៍ពីកំណើនតែ២ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍២,៧ភាគរយ នៅក្នុងរបាយការណ៍មុនដែលបានចេញផ្សាយនៅក្នុងខែមិថុនា។

ក្នុងនោះគេបានកត់សម្គាល់ថាមុនពេលមានជម្លោះ ក្រសួងនឹងកែសម្រួលការព្យាករណ៍ឆ្នាំ ២០២៣ មកត្រឹម៣,៤ភាគរយ ហើយជម្លោះមួយនេះប៉ុណ្ណោះវាបានផលប៉ះពាល់ដល់១,៤ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top