ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ត្រៀមដាក់ ឱ្យដំណើរការប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋាន អន្តរជាតិ ចំនួន២

ភ្នំពេញ ៖ ក្រោមគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធ Cambodia e-Arrival នៅប៉ុស្ដិ៍នគរបាល អាកាសយានដ្ឋាន ខេត្តព្រះសីហនុ និងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរ ការនាពេលខាងមុខនេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ វិច្ឆិកា បានឲ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាអង្គភាពសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងប្រតិបត្តិការជំនាញនេះ។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួល ជូនអ្នកដំណើរគ្រប់រូប ដែលចូលមកកាន់ ព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពងាយស្រួល ក្នុងការបំពេញ បែបបទទុកជាមុន ក្នុងទម្រង់អេឡិច ត្រូនិចរួមគ្នាតែមួយដង ។

សូមបញ្ជាក់ដែរថា បែបបទទាំងនោះមាន ដូចជា ព័ត៌មានសម្រាប់ស្នើសុំទិដ្ឋាការ នៅពេលមកដល់(Visa on Arrival) សលាកបត្រអន្តោប្រវេសន៍ ការប្រកាសព័ត៌មានគយ និងសុខាភិបាល ជាដើម ៕

To Top