បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ជនអន្តោប្រវេសន៍ដែលមកធ្វើការ និងរស់នៅក្នុងប្រទេសរុស្ស៊ី ត្រូវតែគោរពតាមច្បាប់របស់ខ្លួន និងគោរពទំនៀមទម្លាប់ និងប្រពៃណីរបស់ខ្លួន រួមទាំងការរៀនភាសារុស្សីផងដែរ។
លោក Putin បានលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គមស៊ីវិល និងសិទ្ធិមនុស្ស ដែលធ្វើឡើង ជារៀងរាល់ឆ្នាំនៅដើមខែធ្នូនេះ។
លោកប្រធានាធិបតីបាននិយាយថា ៖យើងត្រូវទាក់ទាញធនធានការងារបែបនេះដែលឆ្លើយតបនឹងផលប្រយោជន៍នៃសេដ្ឋកិច្ចរុស្ស៊ី។ នេះមានន័យថាប្រជាជន ទាំងនេះ ត្រូវតែត្រូវបានរៀបចំតាមទស្សនៈ ភាសា និងវប្បធម៌។ ពួកគេត្រូវតែស្គាល់ប្រពៃណីរបស់យើងជាចាំបាច់ផងដែរ។
ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីក៏បានទទូចទៀតដែរថា ផលប្រយោជន៍របស់រុស្ស៊ី និងពលរដ្ឋខ្លួនត្រូវតែដាក់ជាការងារអទិភាពមុនគេ។ លោកPutin បានបញ្ជាក់យ៉ាងច្បាស់ថា ជនអន្តោប្រវេសន៍ និងភ្ញៀវទាំងអស់ក៏ ត្រូវតែគោរពតាមច្បាប់រុស្ស៊ីហើយជាការពិតណាស់ យើងជាប្រទេសស៊ីវិល័យ ក៏ត្រូវធានាសិទ្ធិរបស់ពួកគេដែរវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី