ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការស្នើសុំសន្សំសំចៃថវិការដ្ឋ តាមក្រសួ ងស្ថាប័នមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់ ដល់ប្រាក់ខែមន្ត្រី រាជការនោះទេ ។
លោក អ៊ុង លុយណា អគ្គនាយករងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែមីនា នៅទីស្តីការគណៈរដ្ឋម ន្ត្រី បានអះអាងថា កម្ពុជាមិនទាន់អាចវាយតម្លៃ នឹងត្រូវចំណាយប៉ុន្មាន សម្រាប់ចំណាយលើផលប៉ះពាល់លើជំងឺកូវីដ១៩កន្លងមកនេះនោះទេ ប៉ុន្តែកំពុងបូកសរុបតួលេខ។
លោកបន្តថា ពេលនេះក្រសួងសេដ្ឋកិច្ច បាននិងកំពុងតែពិភាក្សា ជាមួយក្រសួងសុខាភិបាល ពីទំហំនិងការងារ ដែលត្រូវធ្វើ ។ ក្នុងជំហាននេះក្រសួងសេដ្ឋកិច្ច បានផ្តល់ថវិកា តាមអ្វីដែលក្រសួងសុខាភិបាល ស្នើសុំសមស្របនឹងអំពើកើតជាក់ស្តែង ដែលកើតឡើង នាពេលកន្លងមក ។
លោកបញ្ជាក់ថា៖ «អីចឹងទេតួលេខប៉ុន្មានយើង មិនទាន់ដឹងថា ថវិកាប៉ុន្មានដើម្បីផ្តល់ជូននោះទេ ។ ប៉ុន្តែគោលដៅរបស់យើង គឺធ្វើដើម្បីផ្តល់ទំនុកចិត្ត ដល់ប្រជាជន និងធុរជន និង ទេសចរណ៍ ដើម្បីធ្វើឲ្យយ៉ាងណាឲ្យវិស័យទេសចរណ៍ ការវិនិយោគរស់រវើក» ។
ជាមួយគ្នានោះដែរលោកអ៊ុង លុយណា ក៏បានលើកចំពោះការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ដល់ក្រសួងស្ថាប័នរដ្ឋធ្វើការសន្សំសំចៃថវិកា ដើម្បីទប់ស្កាត់ជំងឺកូវីដ ថាក្រសួង មានគោលដៅសម្រាប់ធ្វើ ដើម្បីធ្វើយ៉ាងណា ក៏មាននិរន្តភាពនៃក្រសួងទាំងនោះ ។
លោកបានបញ្ជាក់ថា៖«ប្រាក់ខែរបស់មន្ត្រីរាជការ មិនបានប៉ះពាល់នោះទេ ប៉ុន្តែ បានប៉ះពាល់ប្រាក់មួយចំនួនដូចជាប្រាប់បេសកម្មរបស់មន្ត្រីនៅក្រៅប្រទេស ដោយសារមាន បញ្ហាអីចឹងមិនត្រូវធ្វើដំណើរបន្ថែមទៀតទេឬច្រើនទេ អីចឹងយើងនឹងពិចា រណាការកាត់ប ន្ថយ ចំណុចទាំងអស់ហ្នឹង និងចំណាយផ្សេងទៀត ដែលប៉ះពាល់ដល់ សកម្មភាពរបស់ រាជរដ្ឋាភិ បាលទេ ។ ជាពិសេសនោះបេសកម្ម ក្នុងស្រុកមិនប៉ះពាល់ទេ» ។
លោកបានអះអាងថាដោយសារតែមានភាពមិនច្បាស់លាស់ចំពោះជំងឺកូវីដ១៩នេះក្រសួងមិនអាចបង្ហាញតួលេខាបានទេប៉ុន្តែក្រសួងបានរៀបចំសេណារីយោរួចហើយនិងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បន្តបន្ទាប់។
សូមជម្រាបថាថាកាលពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
បានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) ដោយបានសម្រេចឲ្យក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំង អស់ត្រូវកាត់បន្ថយការចំ ណាយរបស់ខ្លួន ៥០% ប៉ុន្តែលើកលែងតែក្រសួង និងស្ថាប័នបីដូចជា ១) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២)ក្រសួងពាណិជ្ជកម្ម ៣) ទីស្តីការគណៈរដ្ឋមន្រ្តី គឺត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ២៥%ប៉ុណ្ណោះ៕ស.សំណាង