ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរបស់បារាំង ត្រូវយន្តហោះគ្មានមនុស្សបើក ហោះចេញពីប្រទេសយេម៉ែន វាយប្រហារ នៅសមុទ្រក្រហម

រូបភាពពី៖​ RT News

បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា យោធាបារាំងបានវាយបកដោយជោគជ័យ នូវការវាយប្រហារលើនាវាចម្បាំងបំពាក់មីស៊ីលរបស់ខ្លួននៅក្នុងសមុទ្រក្រហម។ យោធាបានកត់សម្គាល់ឃើញថា ការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយពួក ហួធី នៅប្រទេសយេម៉ែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់សមាជិកសភាក្នុងព្រឹទ្ធសភាបារាំងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធលោក Sebastien Lecornu បានផ្តល់ព័ត៌មានថ្មីៗអំពីការវាយប្រហារដែលបរាជ័យកាលពីចុងសប្តាហ៍មុន ដោយបញ្ជាក់ថា យន្តហោះអរិភាពទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់បែកនាំផ្លូវ។

លោកបាននិយាយថា “យន្តហោះគ្មានមនុស្សបើកពីរគ្រឿង ហោះមកពីប្រទេសយេម៉ែន តម្រង់គោលដៅដោយចេតនា…នាវាចម្បាំងចម្រុះបេសកកម្ម Languedoc របស់យើងដែលកំពុងធ្វើការល្បាតនៅសមុទ្រក្រហម”។ ទាំងនេះគឺជាមីស៊ីល Aster 15 ដែលត្រូវបានបាញ់បង្ហោះក្នុងការការពារខ្លួន ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើកទាំងពីរ។ នេះត្រូវបានធ្វើ [ដោយជោគជ័យ] ដូច្នេះហើយបានការពារទូក និងនាវិកដូចគ្នា»។

ថ្វីត្បិតតែរហូតមកដល់ពេលនេះ ក្រុមមន្ត្រីបានបញ្ឈប់ការលើកឡើងពីក្រុមឧទ្ទាម Houthi ក៏ដោយ ប៉ុន្តែយោធាពីមុនបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រ al-Hodeida ប្រទេសយេម៉ែន ដែលជាតំបន់គ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Ansar Allah និងបានគ្រប់គ្រងផ្នែកខ្លះនៃប្រជាជាតិមជ្ឈិមបូព៌ាចាប់តាំងពីការបះបោរឆ្នាំ ២០១៤៕ ប្រែសម្រួលៈ ណៃ តុលា

To Top