ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហគមន៍រួម វាសនា ដែលចិននិងវៀតណាម បានបង្កើតនឹង ក្លាយជាទីចាប់ផ្តើមថ្មី នៃការអភិវឌ្ឍទំនាក់ទំនង ប្រទេសទាំងពីរ

នៅចុងឆ្នាំ២០២៣នេះ ក្រុងហាណូយ រដ្ឋធានីប្រទេស វៀតណាម បានធ្វើជាសក្សីនៃ “វេលាដ៏ចែងចាំង” នៃទំនាក់ទំនង រវាងចិន និងវៀតណាម ៖ ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ។ សមិទ្ធផលនយោបាយដ៏សំខាន់បំផុត នៃដំណើរ ទស្សនកិច្ចលើកនេះគឺ ភាគីទាំងពីរបានប្រកាសបង្កើត សហគមន៍រួមវាសនាចិន-វៀតណាម ដែលបង្កប់ នូវអត្ថន័យជាយុទ្ធសាស្ត្រ បានបើកដំណាក់កាលថ្មី នៃការអភិវឌ្ឍទំនាក់ទំនង រវាងបក្សទាំងពីរនិងប្រទេស ទាំងពីរចិននិងវៀតណាម ។
ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនលើកនេះជា “និមិត្តសញ្ញាប្រវត្តិសាស្ត្រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ” ដែលបង្ហាញពីសេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តអំពីការផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ។
សហគមន៍រួមវាសនាចិន-វៀតណាមជាការប្រមូលផ្តុំនូវវឌ្ឍនភាពអស់រយៈពេល១៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិននិងវៀតណាម ដែលមានន័យថា ចំពោះភាគីទាំងពីរ “ទំនុកចិត្តគ្នាខាង នយោបាយមានកម្រិតកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការខាង សន្តិសុខមានភាពកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងមានភាព កាន់តែស៊ីជម្រៅ មូលដ្ឋាន នៃក្តីប្រជាជនកាន់តែរឹងមាំ ការសម្របសម្រួលនិង សហការពហុភាគី មានភាពកាន់តែជិតស្និទ្ធ ក៏ដូចជាការគ្រប់គ្រង និងដោះស្រាយវិវាទមានភាពកាន់តែល្អប្រសើរ” “កាន់តែ”ទាំង៦ ចំណុចនេះបានតម្រង់ទិសដល់ការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ។

ប្លង់ផែនការបានធ្វើរួចហើយ គន្លឹះគឺស្ថិតនៅលើការអនុវត្តជាក់ស្តែង ។ ពេលជួបពិភាក្សាការងារជាមួយលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងសំណើប៉ុន្មានចំណុចអំពីការបង្កើតសហគមន៍រួមវាសនាចិន-វៀតណាម ដោយគូសបញ្ជាក់ថា “លើវិស័យនយោបាយ ត្រូវក្តាប់ជាប់ទិសដៅដ៏ត្រឹមត្រូវ” “លើវិស័យសន្តិសុខ ត្រូវធ្វើឱ្យទំនុកចិត្តគ្នាមានភាព កាន់តែស៊ីជម្រៅ” “លើកិច្ចសហប្រតិបត្តិការជាក់ស្តែង ត្រូវលើកកម្ពស់គុណភាព និងកម្រិតថ្នាក់” “លើមូលដ្ឋាននៃក្តីបំណងប្រជាជន ត្រូវបន្ថែមការវិនិយោគ” “លើបញ្ហាក្នុងតំបន់និងអន្តរជាតិ ត្រូវធ្វើកិច្ចសហការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធ” ហើយ“លើបញ្ហាពាក់ព័ន្ធនឹងសមុទ្រ ត្រូវគ្រប់គ្រងការខ្វែងគំនិត” ។ នេះបានគ្រោងផែនទីបង្ហាញផ្លូវ ដល់ទំនាក់ទំនងរវាងចិននិងវៀតណាមឱ្យដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ។
ក្នុងវិស័យកិច្ចសហប្រតិបត្តិការខាង នយោបាយនិងសន្តិសុខ ភាគីចិនផ្តួចផ្តើមឱ្យបង្កើនការផ្លាស់ប្ដូរ និងរៀនសូត្រពីបទពិសោធន៍ ស្តីពីការគ្រប់គ្រងបក្សនិងរដ្ឋ គាំទ្រវៀតណាមឱ្យគាំពារ សន្តិសុខសង្គមនិងសាមគ្គីភាព ជនជាតិយ៉ាងមុតមាំ និងរួមគ្នាគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ ។ ភាគីវៀតណាមបានថ្លែងថា នឹងប្រកាន់ខ្ជាប់គោលនយោបាយការទូតដ៏ឯករាជ្យនិងម្ចាស់ការ ប្រឆាំងនឹងកម្លាំងណាមួយ ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន។ល។ ការសម្តែងអាកប្បកិរិយាទាំងនេះបានធ្វើឱ្យទំនុកចិត្តគ្នា ខាងយុទ្ធសាស្ត្ររវាងចិននិងវៀតណាម មានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាបានពង្រឹងមូលដ្ឋាន នយោបាយ នៃសហគមន៍រួមវាសនាចិន-វៀតណាម ។
កិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាចំណុចលេ ចធ្លោមួយក្នុងទំនាក់ទំនងចិន-វៀតណាម ។ សហគ្រាសចិនបានចូលរួមគម្រោង មួយចំនួននៅវៀតណាម ដែលបានជំរុញយ៉ាងខ្លាំងនូវការ អភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមក្នុងតំបន់ ។ តាមទិន្នន័យឱ្យដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់វៀតណាម ក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នា ហើយវៀតណាម ជាដៃគូពាណិជ្ជកម្មធំបំផុត នៅអាស៊ាននិងដៃគូពាណិជ្ជកម្មធំទី៤ នៅទូទាំងពិភពលោករបស់ចិន ។ ពីខែមករាដល់ខែវិចិ្ឆកាឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបរវាងចិន និងវៀតណាម បានឡើងដល់១,៤៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៣,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។

ញាតិមិត្តជិតខាងសុទ្ធតែចង់ឱ្យគ្នាល្អ ពីព្រោះអ្នកជិតខាងមានភាព ល្អប្រសើរ គឺហាក់ដូចជាជួយដល់ខ្លួនឯងដែរ ។ ចិននិងវៀតណាមបង្កើតសហគមន៍រួមវាសនាដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រនឹងក្លាយជាទីចាប់ផ្តើមថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ នេះមិនត្រឹមតែនឹងនាំឱ្យប្រជាជន នៃប្រទេសទាំងពីរមានជីវភាព រស់នៅដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវថាមពលវិជ្ជមាន កាន់តែច្រើនដល់តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុចិន

To Top