នារសៀលថ្ងៃទី ១៤ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Laibin ភូមិភាគស្វយ័ត Guangxi ។ លោកបានទស្សនាទីមូលដ្ឋាន ដាំអំពៅដែលមានគុណភាពខ្ពស់ “ទ្វេរដង” នៅក្នុងសួនឧស្សាហកម្មកសិកម្ម ទំនើបជាតិ Huang’an និងក្រុមហ៊ុន Dongtang Phoenix របស់ក្រុង Laibin ដើម្បីឈ្វេងយល់អំពីការ បង្កាត់ពូជអំពៅល្អៗ ការដាំដុះ ការប្រមូលផល និងការអភិវឌ្ឍ នៃដំណាំអំពៅនិង ឧស្សាហកម្មស្ករជាដើម ។
សួនឧស្សាហកម្មកសិកម្ម ទំនើបជាតិក្រុង Laibin ស្ថិតនៅឃុំ Fenghuang ។ ឧស្សាហកម្មឈានមុខគេ គឺអំពៅដែលមានគុណភាពខ្ពស់ ទិន្នផលខ្ពស់ និងជាតិស្ករខ្ពស់ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុង Laibin បានពឹងផ្អែកលើមូលដ្ឋាន បង្កាត់ពូជអំពៅថ្នាក់ជាតិនៅក្នុងឧទ្យាន ដើម្បីឈានមុខគេ ក្នុងការអនុវត្តការ បណ្ដុះគ្រាប់ពូជ ដែលប្រសើរឡើង ទ្រង់ទ្រាយធំ ការស្រោចស្រពនិងយន្តការ នៅក្នុងភូមិ Huang’an ឃុំ Fenghuang និងបានសាង សង់រោងចក្រ ផលិតស្ករអំពៅ ដែលមានទិន្នផលខ្ពស់ និងជាតិស្ករខ្ពស់ដំបូងគេ លើផ្ទៃដី ៦៦៦ ហិកតារបស់ក្រុង Laibin ។ទីមូលដ្ឋានដាំអំពៅនេះ បានជួយកសិករដាំអំពៅចំនួន ២៥០០០ នាក់បង្កើនប្រាក់ចំណូល ។ នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់មនុស្សម្នាក់បានដាំអំពៅ នៅក្នុងភូមិនឹងឡើងដល់ ១៥០០០ យាន់ប្រាក់ចិន ។
ក្រុមហ៊ុន Dongtang Phoenix ស្ថិតនៅក្នុងសួន ឧស្សាហកម្ម Fenghuang ក្រុង Laibin ដែលគ្របដណ្តប់លើផ្ទៃដី ២៧៥០០០ ម៉ែត្រការ៉េនិងមានទិន្នផល ផលិតស្ករសប្រចាំឆ្នាំ ១១៧០០ តោន។ ស្ករសលំដាប់លេខ១ ដែលផលិតដោយក្រុមហ៊ុន បានទទួលបានពានរង្វាន់” គុណភាពឆ្នើមនៃផលិតផល ទូទាំងប្រទេសចិន”រយៈពេល ១៧ ឆ្នាំជាប់ៗគ្នា ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន