ព័ត៌មានជាតិ

យុវជនប្រុស-ស្រីជិត២០០នាក់ ប្រុងវាយទាត់ធាក់គ្នា ត្រូវបានសមត្ថកិច្ចចុះទប់ស្កាត់ទាន់

ភ្នំពេញ ៖ កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំង អធិការដ្ឋាន នគរបាលខណ្ឌចំការមន បានចុះអនុវត្តវិធានការ បង្ការទប់ស្កាត់ការប្រមូលផ្តុំ ជួបជុំគ្នារបស់យុវជន ប្រុសស្រីជិត២០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ​ ក្រោយពួកគេ ហាក់មានសកម្មភាព ប្រុងប្រើអំពើហិង្សាដាក់គ្នា កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០០និង០០នាទី ។

បន្ទាប់ពីសមត្ថកិច្ចបានទប់ស្កាត់ ដើម្បីធ្វើការអប់រំណែនាំរួច ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ លើកលែងតែម៉ូតូកែទម្រង់ កែច្នៃខុសបច្ចេកទេស និងគ្មានផ្លាកលេខ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីឲ្យម្ចាស់ម៉ូតូយកឯកសារ មកបង្ហាញសមត្ថកិច្ច ៕

To Top