ព័ត៌មានអន្តរជាតិ

អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រកាសពីព័ត៌មានជាតិ និងអន្តរជាតិ សំខាន់បំផុតទាំង ១០ក្នុងឆ្នាំ២០២៣

ព័ត៌មានសំខាន់បំផុត ទាំង១០ក្នុងឆ្នាំ២០២៣៖
១- សន្និសីទលើកទី១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ បានបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំជាតិ អាណត្តិថ្មី លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋនិង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ។
២ – បក្សកុម្មុយនីស្តចិន ទាំងមូលធ្វើការរៀនសូត្រ និងអនុវត្តការអប់រំ ក្រោមប្រធានបទ ស្តីពីគំនិតសង្គមនិយម មានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី របស់លោក Xi Jinping ។
៣- ប្រទេសចិន ទទួលបានជោគជ័យយ៉ាងធំធេង ខាងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ បន្ទាប់ពីឈានចូលដំណាក់កាលជំងឺកូវដ១៩ ជាជំងឺឆ្លងប្រភេទ B បង្ការនិងគ្រប់គ្រងតាមថ្នាក់B ប្រកបដោយស្ថិរភាព ។
៤- ជំរុញការកសាងទំនើបកម្ម តាមបែបផែនចិនយ៉ាងប្រាកដ ប្រជាតាម រយៈការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ សេដ្ឋកិច្ចចិនមាននិន្នាការល្អ ប្រសើរឡើងវិញ និងសម្រេចបានគោលដៅ រំពឹងទុកដ៏សំខាន់ពេញ មួយឆ្នាំដោយគាប់ប្រសើរ ។
៥- ខួប១០ឆ្នាំ នៃការលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវត់និងផ្លូវ” វេទិកាកំពូលអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”លើកទី៣ បើកធ្វើដោយជោគជ័យ ។
៦- គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បោះពុម្ពផ្សាយ «មតិយោលបល់ស្តីពីការជំរុញ សេដ្ឋកិច្ចឯកជន ឱ្យអភិវឌ្ឍនិងរីកចម្រើន» ។
៧-ទិន្នផលស្បៀង សរុបនៃប្រទេសចិននៅឆ្នាំ២០២៣ឡើង ដល់៦៩៥៤០០គីឡូក្រាម បានបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្ត។
៨ – ប្រទេសចិនរៀបចំធ្វើព្រឹត្តិការណ៍ កីឡាសកលវិទ្យាល័យពិភពលោក រដូវក្តៅលើកទី៣១ និងព្រឹត្តិការណ៍កីឡាអាស៊ី ក្រុងHangzhou លើកទី១៩ ដោយជោគជ័យ ។
៩- តំបន់មួយចំនួន នៃតំបន់ភាគខាងជើង និងតំបន់ឦសាន ប្រទេសចិនមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យមានទឹកជំនន់ និងគ្រោះមហន្តរាយភូគព្ភសាស្រ្ត កើតឡើង មជ្ឈិមចិនចេញផ្សាយបន្ថែមនូវមូលបត្រ បំណុលរដ្ឋចំនួន១ទ្រីលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការស្តារឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយនិងលើក កម្ពស់សមត្ថភាពបង្ការនិង កាត់បន្ថយគ្រោះមហន្តរាយ ។
១០- ប្រទេសចិន ជំរុញយ៉ាងប្រាកដប្រជានូវភាព ជាម្ចាស់ការ នៃបច្ចេកវិទ្យាកម្រិតខ្ពស់ នវានុវត្តន៍បច្ចេកវិទ្យាលើវិស័យច្រើនទទួលបានសមទ្ធិផលថ្មី។

ព័ត៌មានអន្តរជាតិសំខាន់បំផុតទាំង ១០ ក្នុងឆ្នាំ២០២៣ ៖
១-គំនិតការទូតរបស់ប្រមុខរដ្ឋចិន ជំរុញការអភិវឌ្ឍ នៃទំនាក់ទំនងអន្តរជាតិ ដែលបំពេញបន្ថែមភាពប្រាកដប្រជា និងលើកកម្ពស់ស្ថិរភាព នៃពិភពលោកដ៏រង្គោះរង្គើ ។
២-ខួបលើកទី ១០ នៃការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ទទួលបានសមិទ្ធផលដ៏ច្រើន។ ប្រទេសចិនបានប្រកាស “សកម្មភាពចំនួន ៨” ដើម្បីជំរុញទំនើបកម្មរបស់ប្រទេសនានា ជុំវិញពិភពលោក។
៣-អង្គការហាម៉ាស់និងអ៊ីស្រាអែល កើតមានការប៉ះទង្គិចជុំថ្មី ។
៤-ប្រទេសចិនជួយសម្របសម្រួលឱ្យអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ស្តារទំនាក់ទំនងការទូតឡើងវិញ ដែលបានជួយជំរុញការផ្សះផ្សាគ្នា និងកិច្ចសហប្រតិបត្តិការនៅមជ្ឈិមបូព៌ា ។
៥-ខណៈពេលសេដ្ឋកិច្ចពិភពលោក មានភាពលំបាក ក្នុងការងើបឡើងវិញ សេដ្ឋកិច្ចចិនដែលមាន សន្ទុះងើបឡើងវិញបានបង្កើន ជំនឿចិត្តចំពោះកំណើនពិភពលោក ។
៦-ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្លាក់ចូលក្នុងស្ថានការណ៍ជាប់គាំង។
៧-អង្គការសហប្រតិបត្តិការសៀងហៃ និងអង្គការ BRICS បានពង្រីកចំនួនសមាជិក សហភាពអាហ្វ្រិកត្រូវបានអញ្ជើញឱ្យចូលជាសមាជិកនៃក្រុមប្រទេស G20 ។
៨-បាតុភូត “El Niño” បណ្តាលឱ្យមានអាកាសធាតុជ្រុល ជាញឹកញាប់នៅជុំវិញពិភពលោក ឆ្នាំ ២០២៣ បានក្លាយជា “ឆ្នាំក្តៅបំផុត” ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត ។
៩-បញ្ញាសិប្បនិមិ្មតសកល បានអភិវឌ្ឍកាន់តែលឿនទៅៗ សហគមន៍អន្តរជាតិអំពាវនាវឱ្យផ្តោតសំខាន់ទាំងការអភិវឌ្ឍនិងការធ្វើអភិបាលកិច្ច។
១០-ភាពជ្រុលនិយមផ្នែកនយោបាយ កាន់តែកើនឡើងខ្លាំង ប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវបានបោះឆ្នោតដកហូតតំណែង ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ៕
អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top