ភ្នំពេញ៖ អនុស្សារណៈយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យថាមពលចំនួន៤ ត្រូវបានចុះហត្ថលេខា រវាង ក្រសួងរ៉ែនិងថាមពលនិងក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖ ក្រុមហ៊ុន Hydrogène de France SA (HDF) ក្រមហ៊ុន Electricité du France SA (EDF) ក្រុមហ៊ុន Vinci Construction Grand Projects និង ក្រុមហ៊ុន Sage Engineering។
ការចុះហត្ថលេខានេះ ក្នុងគោលដៅបង្កើន ល្បឿនអន្តរកាល ថាមពលបៃតង របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។