ភ្នំពេញ៖ “ទិន្នន័យដែលអាចរកបានបង្ហាញថា ការសាងសង់ “ព្រែកជីកហ្វូណនតេជោ” របស់កម្ពុជា គឺមិនប៉ះពាល់ខ្លាំងដល់លំហូរទឹករបស់ទន្លេហាវ នៅក្នុងប្រទេសវៀតណាមនោះទេ។ ព័ត៌មានមួយចំនួនអំពីការព្រួយបារម្ភនេះគ្រាន់តែជាការព្រួយបារម្ភទូទៅដែលគ្មានមូលដ្ឋានតែប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Sputnik ជាភាសាវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា អ្នកដែលនិយាយបំផ្លើសអ្វីដែលគេហៅថាប្រថុយប្រថាន គឺមានចេតនានយោបាយគឺចង់បំបែកវៀតណាម-កម្ពុជា បែងចែកវៀតណាម-ចិន។
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំង នៅខាងក្រៅវេទិកា “ខ្សែក្រវាត់មួយ ផ្លូវមួយ” ប្រទេសកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាមួយសាជីវកម្មផ្លូវ និងស្ពានចិន ស្តីពីការសិក្សាលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណនតេជោ ។ យោងតាមគេហទំព័រ khmertimeskh.com នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងប្រព័ន្ធផ្លូវ និងភស្តុភារ តាមដងទន្លេបាសាក់ ដែលត្រូវបានគេស្គាល់ជាទូទៅថា គម្រោង “ព្រែកជីក ហ្វូណនតេជោ” ត្រូវបានគេរំពឹងថា នឹងដំណើរការបើកការដ្ឋានសាងសង់ នៅត្រីមាសទី៤ ឆ្នាំ២០២៤។
ព្រែកជីកហ្វូណននឹងតភ្ជាប់ទន្លេបាសាក់នៅផ្នែកខាងត្បូងនៃរាជធានីភ្នំពេញទៅកំពង់ផែកែបនៅឈូងសមុទ្រថៃ។ ទន្លេបាសាក់ជាប្រភពចែកចាយនៃទន្លេសាប និងទន្លេមេគង្គ។ គម្រោងនេះត្រូវបានអ្នកជំនាញចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់គោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” នៅកម្ពុជា ដើម្បីឈានទៅដំណាក់កាលថ្មីមួយ ស្របពេលដែលការកែលម្អផ្នែកដឹកជញ្ជូនពាណិជ្ជកម្មសម្រាប់សេដ្ឋកិច្ចកម្ពុជា។
យោងតាម KhmerTimes ការចំណាយប៉ាន់ស្មាននៃគម្រោងនេះគឺ ១,៧ ពាន់លានដុល្លារ ហើយត្រូវបានគេរំពឹងថា នឹងចំណាយពេល ៤ ឆ្នាំដើម្បីបញ្ចប់។ កន្លងមកនៅខែមិថុនា រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីអនុវត្តគម្រោងនេះ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិនក្នុងខែតុលា ឆ្នាំ ២០២៣ នៅទីក្រុងប៉េកាំង មានន័យថា គម្រោងនេះឈានចូលទៅក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយព័ត៌មានចុងក្រោយគឺគម្រោង «ព្រែកជីកហ្វូណនតេជោ» រំពឹងថានឹងមានការបើកការដ្ឋានសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីព្រែកតាកែវ នៃទន្លេមេគង្គ កាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលទៅក្នុងព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងលាតសន្ធឹងដល់ខេត្តកែប រហូតដល់ខេត្តចំនួន៤ រួមទាំងខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រជាជនសរុប ១,៦ លាននាក់រស់នៅតាមមាត់ទន្លេនេះ។ ព្រែកជីកនេះមានផ្លូវឡើង១០០ម៉ែត្រ និងផ្លូវក្រោម៨០ម៉ែត្រ ជម្រៅ៥.៤ម៉ែត្រ (ជម្រៅនាវាចរ៤.៧ម៉ែត្រ និងចម្ងាយសុវត្ថិភាព០.៧ម៉ែត្រ) មាន២គន្លងសម្រាប់នាវាចូល-ចេញប្រកបដោយសុវត្ថិភាព។
ជាប្រវត្តិសាស្ត្រ ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការអភិវឌ្ឍន៍តិចតួច។ ទន្លេមេគង្គ និងទន្លេសាប គឺជាតំបន់ពីរដែលការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា។ ដើម្បីបើកផ្លូវដឹកជញ្ជូនតាមផ្លូវទឹកដែលតភ្ជាប់ការដឹកជញ្ជូនតាមសមុទ្រទៅកាន់សមុទ្រ និងមហាសមុទ្រ កប៉ាល់កម្ពុជាត្រូវតែ “ឆ្លងកាត់” ឆ្លងកាត់ដៃទន្លេ Tien Giang និង Hau Giang នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា