ព័ត៌មានអន្តរជាតិ

គ្រាប់សណ្តែកមួយចាន ជ្រើសរើសចេញ នូវបុគ្គល ដែលប្រជាជនជឿជាក់

ប្រជាធិបតេយ្យជាគុណតម្លៃ រួមនៃមនុស្សជាតិ ។ បន្ទាប់ពីឈានចូលដំណាក់កាល ធ្វើទំនើបកម្ម មនុស្សគ្រប់គ្នាខំរុករក កាន់តែស៊ីជម្រៅ ចំពោះប្រព័ន្ធប្រជាធិបតេយ្យ ។

«គ្រាប់សណ្តែកមាស គ្រាប់សណ្តែកប្រាក់ កុំបោះផ្តេសផ្តាស ជ្រើសរើសមនុស្សត្រឹមត្រូវ បោះក្នុងចាន របស់មនុស្សត្រឹមត្រូវ » –ក្នុងសតវត្សរ៍ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០ បក្សកុម្មុនីស្តចិន ដែលដឹកនាំមហាជនចិន តស៊ូរំដោះប្រជាជាតិ និងដណ្តើមឯករាជ្យជាតិ បានបង្កើតវិធីបោះឆ្នោត តាមរយៈការ បោះគ្រាប់សណ្តែក ។ កាលនោះ ប្រជាជនចិន ភាគច្រើនមិនចេះអក្សរ ការយកសណ្តែក ជាស្លឹកឆ្នោត អាចធានាឱ្យអ្នកមិនចេះអក្សរ អាចអនុវត្តសិទ្ធិប្រជាតិ បតេយ្យរបស់ខ្លួនបាន ។ ពេលបោះឆ្នោត បេក្ខជនឈរឈ្មោះអង្គុយជាជួរ បែរខ្នងដាក់អ្នកបោះឆ្នោត ហើយដាក់ចានទទេ មួយនៅពីក្រោយខ្នងម្នាក់ៗ អ្នកភូមិដែលមានអាយុលើសពី ១៨ ឆ្នាំយកគ្រាប់សណ្តែករបស់ខ្លួនហើយ បោះក្នុងចានដែលខ្លួនពេញចិត្ត ទីចុងបំផុត ផ្អែកលើចំនួនគ្រាប់ សណ្តែកក្នុងចាន កំណត់ថាតើនរណាជាប់ឆ្នោត ។

លោក ម៉ៅ សេតុង ធ្លាប់បូកសរុបថា « ប្រធានរដ្ឋរបស់យើង នាយករដ្ឋមន្ត្រីយើង សុទ្ធតែត្រូវជ្រើសរើសចេញ ពីការបោះឆ្នោតក្នុងមហាសន្និបាត សភាតំណាងប្រជាជនទូទាំងប្រទេស ហើយចាំបាច់ត្រូវគោរព តាមមហាសន្និបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ។ »
វាយតម្លៃលើប្រទេសណាមួយមាន ប្រជាធិបតេយ្យឬអត់ លោក Xi Jinping បានសម្គាល់ឃើញថា គួរអង្កេតមើលលើ ៤ ចំណុចគឺ៖
១ គួរមើលថាតើប្រជាជនមានសិទ្ធិបោះឆ្នោតអត់ សំខាន់ជាងនេះទៀតគួរមើលថា តើប្រជាជនមានសិទ្ធិចូលរួមទូលំទូលាយឬអត់។
២ គួរមើលថាប្រជាជន ទទួលបានពាក្យសន្យាផ្ទាល់មាត់អ្វីខ្លះ ក្នុងពេលបោះឆ្នោត សំខាន់ជាងនេះទៀត គួរតាមដានមើលថាតើពាក្យ សន្យាទាំងនេះសម្រច បានប៉ុន្មានក្រោយបោះឆ្នោតរួច ។
៣ គួរមើលថាតើយន្តការ និងច្បាប់បានកំណត់យ៉ាងម៉េច ចំពោះរបៀបវារៈនយោបាយ និង នីតិវិធីនយោបាយ សំខាន់ជាងនេះទៀត គួរមើលថាតើប្រព័ន្ធនិង ច្បាប់ទាំងនេះត្រូវបានអនុវត្ត យ៉ាងពិតប្រាកដឬអត់ ។
៤ គួរមើលថាតើក្បួនច្បាប់ និងនីតិវិធីសម្រាប់ ប្រតិបត្តិការ នៃអំណាចមានភាពប្រជាធិបតេយ្យឬអត់ សំខាន់ជាងនេះទៀត គួរមើលថាតើសិទ្ធិអំណាច មានស្ថិតនៅក្រោមការឃ្លាំមើលនិងគ្រប់គ្រង ពីប្រជាជនយ៉ាងពិតប្រាកដឬអត់ ។

រហូតដល់បច្ចុប្បន្ន ក្នុងខែមីនា រាល់ឆ្នាំ ប្រជាជនចិនជាប់រវល់ធ្វើការងារ ប្រកបអាជីវកម្មនិងចូលរៀនក្នុងសាលាផង ក៏យកចិត្តទុកដាក់លើការ បើកធ្វើមហាសន្និបាត សភាទាំងពីរ របស់ប្រទេសចិនផង តាមរយៈមធ្យោបាយនិងវិធីសាស្ត្រខុសគ្នា ដូចជាការិយាល័យទំនាក់ទំនង នៅមូលដ្ឋានរបស់តំណាងសភា ប្រជាជន បណ្តាញអ៊ីនធើណេត ទូរស័ព្ទជាដើម ចូលរួមជជែកពិភាក្សានិងដាក់ចេញនូវក្ដីរំពឹង ។

ចាប់ពីគ្រាប់សណ្តែកមួយចាន ជ្រើសរើសចេញនូវបុគ្គល ដែលប្រជាជនជឿជាក់ រហូតដល់យុគសម័យឆ្លាតវៃ សារបញ្ចេញមតិ ចែករំលែកនិងចុច សរសើរហាក់ដូច «គ្រាប់សណ្តែកឌីជីថល»របស់ប្រជាជនចិន។ មិនថាការងារវិស័យណាមួយក្តីទាំងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងអេកូឡូស៊ី ជាដើម ក្នុងអំឡុងពេលធ្វើការ បោះឆ្នោត ការពិគ្រោះពិភាក្សា ការសម្រេច ការគ្រប់គ្រង រហូតដល់ការត្រួតពិនិត្យ សុទ្ធតែបង្ហាញពីបំណង របស់ប្រជាជននិងសំឡេងរបស់ប្រជាជន ។ មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិនប្រមូលផ្តុំ ចាត់ចែងបូកសរុបសំឡេងទាំងនេះ ដើម្បីកំណត់ជាភារកិច្ច និង គោលដៅរដ្ឋាភិបាល អនុវត្តម្ដងមួយៗ ធ្វើសេចក្តីរាយការណ៍ ជាសាធារណៈអំពីរាល់កិច្ចការងារ ។ ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល បានធ្វើឱ្យប្រទេសចិនរួមបញ្ចូលកម្លាំង នៃពហុវិស័យ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមកិច្ចជាតិឱ្យកាន់តែខ្លាំងឡើងៗ ៕

To Top