ព័ត៌មានអន្តរជាតិ

ជនសង្ស័យ ដែលបានចាប់រំលោភ សិស្សសាលាស្រី ជាបន្តបន្ទាប់ ត្រូវបានប៉ូលីស ក្រុងបាងកក ចាប់ខ្លួន

IDMB Facebook

ជនសង្ស័យចាប់រំលោភសេពសន្ថវៈជាបន្តបន្ទាប់ម្នាក់ ដែលប្រើឈ្មោះ “Toey Bang Pho” និងកំណត់គោលដៅ លើសិស្សសាលាស្រីៗ គឺត្រូវបានចាប់ខ្លួន នៅក្នុងសង្កាត់ Bang Sue នៃទីក្រុងបាងកក កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃចេញផ្សាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា មន្រ្តីការិយាល័យប៉ូលីសក្រុង បាងកក (MPB) បានចាប់ឃុំខ្លួនជនសង្ស័យ “Toey” Lato អាយុ ៤០ឆ្នាំ នៅក្នុងជណ្តើរយន្ត នៃអគារខុនដូ ក្នុងតំបន់ Tao Poon ។ ឈ្មោះពិតរបស់ជនសង្ស័យ ត្រូវបានផ្ដល់ឱ្យត្រឹមតែជា «វិស្ណុ» ប៉ុណ្ណោះ ។

ប៉ូលីសបាននិយាយថា ជនសង្ស័យ វិស្ណុនេះ គឺជាអ្នកដែលមានដីកាចាប់ខ្លួន ដែលចេញដោយតុលាការឧក្រិដ្ឋកម្ម ភាគខាងត្បូង ទីក្រុងបាងកក កាលពីថ្ងៃទី ៩ ខែកុម្ភៈ ដោយចោទប្រកាន់ពីបទលុកលុយចូលផ្ទះ និងរំលោភកុមារអាយុក្រោម ១៣ ឆ្នាំ ។

ក្រុមចាប់ខ្លួននេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ទោ ថេរ៉ាដេត សុំស៊ូថេ ប្រធានផ្នែកស៊ើបអង្កេត របស់ប៉ូលីសក្រុងបាងកក ។ យោងតាមសមត្ថកិច្ច ជនសង្ស័យបានចាប់រំលោភក្មេងស្រីសិស្សសាលាយ៉ាងតិច៤នាក់ ហើយក៏មានជនរងគ្រោះផ្សេងទៀត ដែលមិនបានប្តឹងប៉ូលីស។

ជនសង្ស័យត្រូវបានចាប់ខ្លួន ជាលើកដំបូង ពីបទរំលោភសេពសន្ថវៈកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៧ ។ ជនសង្ស័យរូបនេះ បានដើរ តាមសិស្សស្រីម្នាក់ ហើយបានក្លែងបន្លំ ជាអ្នកបើកបររថយន្តជួល ហើយបានយកសិស្សសាលាស្រីរូបនោះពីសាលា ហើយដោយមិនដឹកនាងទៅផ្ទះ ជននេះបានបើកផ្លូវផ្សេង ដោយមកចតនៅក្រោមស្ពានក្រុងថន ឬ Sang Hi បន្ទាប់មកជនសង្ស័យ បានដាល់នាងចំ ពោះ ហើយចាប់រំលោភតែម្តង ។

ក្រោយមកជនសង្ស័យ ក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ។ ឧត្តមសេនីយ៍ទោ ថេរ៉ាដេត បាននិយាយថា ចាប់តាំងពីជនសង្ស័យរូបនេះត្រូវបានដោះលែង ជនរងគ្រោះដែលត្រូវបានចោទប្រកាន់របស់គាត់រួមមានក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់កាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំមុន។

ជនសង្ស័យឈ្មោះវិស្ណុនេះ គឺបានលាក់ខ្លួននៅជិតជណ្តើរអគ្គិភ័យ នៃអគារស្នាក់នៅក្នុងសង្កាត់ Saton នៃទីក្រុងបាងកក ដែលសិស្សស្រីនោះរស់នៅ។ ពេលនាងត្រឡប់មកផ្ទះវិញ តែម្នាក់ឯងក្រោយពីរៀន ជននោះបានដើរតាមនាងរហូតដល់បន្ទប់នាង ។ ពេលនាងបើកទ្វារបន្ទប់ ជនសង្ស័យនោះបានឡើង មកពីក្រោយនាង ដោយយកដៃខ្ទប់មាត់ ហើយអូសនាងចូលទៅក្នុងបន្ទប់បិទទ្វារ ។ ក្មេងស្រីនោះ បានប្រាប់ប៉ូលីសថា បន្ទាប់មកជនសង្ស័យ បានចាប់រំលោភនាង ហើយគំរាមសម្លាប់នាងប្រសិន បើនាងប្រាប់នរណាម្នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top