ថ្ងៃទី៧ខែមីនា អគ្គនាយកដ្ឋានគយ នៃប្រទសចិនបានប្រកាសថា ក្នុងរយៈពេលពីរ ខែដើមនៃឆ្នាំនេះ ការនាំចេញនាំចូលពាណិជ្ជកម្មខាងទំនិញ របស់ប្រទេសចិនបានកើនឡើង ៨.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយការនាំចេញបាន ឈានដល់អត្រាកំណើនពីរខ្ទង់ ពាណិជ្ជកម្មបរទេសចិន បានសម្រេច”ការចាប់ផ្តើមដ៏ល្អ” ។
ពេលបច្ចុប្បន្ននេះ “សេដ្ឋកិច្ចរដូវផ្ការីក”កំពុងអបអរទទួលរលកខ្ពស់ នៃការប្រើប្រាស់ ។ នៅទីផ្សារប្រើប្រាស់នៅក្រៅប្រទេស ផលិតផលលំហែកាយ ខាងក្រៅផ្ទះ ក៏ទទួលប្រជាប្រិយភាព ពីអ្នកប្រើប្រាស់ផងដែរ ។
《របាយការណ៍ការងាររដ្ឋាភិបាល》ឆ្នាំនេះ បានលើកឡើងថា ចាប់ពីឆ្នាំនេះតទៅប្រទេសចិន គ្រោងនឹងដាក់ចេញប័ណ្ណរតនាគារ ពិសេសរយៈពេលយូរ ក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នា ឆ្នាំនេញនឹងដាក់ចេញ១ ទ្រីលានយាន់ប្រាក់ចិន ។
អ្នកជំនាញបានថ្លែងថា ប័ណ្ណរតនាគារពិសេសរយៈពេលយូរ គឺសំដៅទៅលើវិស័យពីរ ទីមួយគឺការអនុវត្តយុទ្ធសាស្ត្រជាតិសំខាន់ៗ ទីពីរគឺការកសាងសមត្ថភាពសន្តិសុខ ក្នុងវិស័យសំខាន់ៗ ។ វិស័យទាំងនេះសុទ្ធតែមាន រយៈពេលយូរបង្គួរដែលបានផ្សារ ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភារកិច្ច នៃការធ្វើទំនើបកម្មតាមបែបផែនចិន ៕