ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សេដ្ឋកិច្ចរបស់ចិន មានសមត្ថភាព សម្រេចបាននូវគោលដៅ របស់ខ្លួនតាមរយៈការតស៊ូ ព្យាយាមដែលនាំមកនូវភាពកក់ក្ដៅ ដល់សេដ្ឋកិច្ចពិភពលោក

ពេលថ្លែងអំពីសេដ្ឋកិច្ច របស់ចិននាពេលថ្មីៗ កន្លងទៅនេះ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនធានារ៉ាប់ រង PlymouthRock របស់អាមេរិក បានលើកឡើងថា “ខ្ញុំជឿថា វិស័យសុខាភិបាល របស់ប្រទេសចិន នឹងរក្សាបាននូវកំណើន យ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំដល់ ១០ ឆ្នាំខាងមុខនេះ ដូច្នេះ សហគ្រាស នៃបណ្តាប្រទេសនានាកំពុងបង្កើន ការវិនិយោគទុនក្នុងវិស័យនេះ ។ មួយរយៈពេលកន្លងទៅនេះ សហគ្រាសបរទេសជាច្រើន បាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចជំនួសបានទេ ហើយពួកគេមានសុទិដ្ឋិនិយមចំពោះនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើររបស់សេដ្ឋកិច្ចចិន ។

តើ”និន្នាការ”បែបនេះ គឺមកពីណា ? នៅថ្ងៃទី ១៨ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន បើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពី ស្ថានភាពដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ។ ទិន្នន័យបានបង្ហាញថា ពីខែមករាដល់ខែកុម្ភៈ តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនៅទូទាំងប្រទេសចិនបានកើនឡើង ៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ សន្ទស្សន៍ឧស្សាហកម្មសេវាកម្មទូទាំងប្រទេសចិន បានកើនឡើង ៥,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២៣ ទំហំទឹកប្រាក់សរុប នៃការលក់រាយ ទំនិញប្រើប្រាស់ ក្នុងសង្គមមានចំនួន ៨,១៣០៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៥,៥ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន ទំហំទឹកប្រាក់នាំចេញនាំចូល សរុបរបស់ចិនមានចំនួន ៦,៦១៣៨ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៨,៧ ភាគរយបើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន អត្រាបាត់បង់ការងារនៅតាមទីក្រុងនិងជនបទគិតជាមធ្យម គឺ ៥,៣ ភាគរយ សន្ទស្សន៍ថ្លៃ ទំនិញប្រើប្រាស់(CPI) បានរក្សាកម្រិតស្មើនឹងឆ្នាំមុន គឺ មានការធ្លាក់ចុះ ០,៨ ភាគរយក្នុងខែមករានិងកើនឡើង ០,៧ ភាគរយក្នុងខែកុម្ភៈ ។ និយាយជារួម ចាប់ពីខែមករាដល់ ខែកុម្ភៈ ស្របពេលដែលគោល នយោបាយម៉ាក្រូ គ្រប់ផ្នែកត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព សេដ្ឋកិច្ចជាតិចិន បានបន្តស្តារឡើងវិញ ដែលប្រកបដោយភាពល្អប្រសើរ ។

បើមើលពីការប្រើប្រាស់ អាចឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើ ប្រាស់ក្នុងសង្គមបានកើនឡើង ៥,៥ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុនដែលឆ្លុះបញ្ចាំងថា កម្លាំងចលករនៃការប្រើប្រាស់ បានកើនឡើងថែមមួយកម្រិតទៀត ។ តាមការឧទ្ទេសនាម នៃស្ថាប័នពាក់ព័ន្ធរបស់ចិន ឱ្យដឹងថា ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានជំរុញយ៉ាងស៊ីជម្រៅ ការធ្វើបច្ចុប្បន្នភាពគ្រឿង បរិក្ខារនឹងនាំមកនូវទីផ្សារដ៏ធំធេងមួយ ដែលមានទំហំក្នុងមួយឆ្នាំលើសពី ៥ ទ្រីលានយាន់ប្រាក់ចិន ។

នាពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានក្លាយជាពាក្យគន្លឹះនៃសេដ្ឋកិច្ចរបស់ចិន ។ របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ ក៏បានតម្កល់ទុក”ការជំរុញ យ៉ាងខ្លាំងក្លានូវការកសាងប្រព័ន្ធ ឧស្សាហកម្មទំនើបនិងពន្លឿនការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី”ជាភារកិច្ចចម្បងផងដែរ ។

ដោយសារតែការទាក់ទាញ នៃបរិយាកាសច្នៃប្រឌិតថ្មី របស់ប្រទេសចិន បានជាសហគ្រាសបរទេស ជាច្រើនបាននិងកំពុងប្រកបអាជីវកម្ម និងបណ្តាក់ទុននៅប្រទេសចិន ។ ក្នុងខែមករាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសទុនបរទេសថ្មី ចំនួន ៤៥៨៨ សហគ្រាសដែលកើនឡើង ៧៤,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង ១១ ដងដោយឡែកពីគ្នា ។

ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូល ទំនិញរបស់ចិនបានកើនឡើង ៨,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ដែលសុទ្ធតែសម្រេច បាននូវកំណើនវិជ្ជមាន ។ តាមការផ្សាយដំណឹងនៃ 《The Wall Street Journal》 របស់អាមេរិក បានឱ្យដឹងថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិន គឺ “មានភាពសន្ទុះខ្លាំងក្លា” ហើយអត្រាកំណើន គឺ ខ្ពស់ជាងការប៉ាន់ ប្រមាណរបស់ឥស្សរជន នៃមុខរបរនេះយ៉ាងច្រើន ។ កំណើនឆាប់បង្គួរ នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លា សម្រាប់ពាណិជ្ជកម្មសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ច ។

ការពិតជាក់ស្តែង បានបញ្ជាក់ថា កត្តាដែលទ្រទ្រង់សម្រាប់សេដ្ឋកិច្ច របស់ចិនក្នុងការ សម្រេចបាននូវនិន្នាការងើបឡើងវិញ ដែលប្រកបដោយ ភាពល្អប្រសើរ នឹងកាន់តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះ ភាពមិនប្រាកដប្រជានិងអស្ថិរភាព ពីខាងក្រៅដែលយើងបាននិងកំពុងប្រឈម គឺ មានច្រើនណាស់ ហើយមូលដ្ឋានគ្រឹះ សម្រាប់ការគាំទ្រសេដ្ឋកិច្ចចិន ឱ្យសម្រេច បាននូវនិន្នាការងើបឡើងវិញ ដែលប្រកបដោយភាពល្អប្រសើរក៏ត្រូវពង្រឹងថែមទៀត ។ យ៉ាងណាមិញ ស្របពេលដែលកត្តាមានអំណោយ ផលគ្រប់បែបយ៉ាងបានកើនឡើង ជាបន្តបន្ទាប់ សេដ្ឋកិច្ចរបស់ចិន មានសមត្ថភាពសម្រេច បាននូវគោលដៅពេញមួយឆ្នាំតាមរយៈការតស៊ូព្យាយាម ហើយក៏នឹងនាំមកនូវភាពកក់ក្ដៅ ដល់សេដ្ឋកិច្ចពិភពលោកផងដែរ ៕

To Top