វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានអំពាវនាវប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះអំពីបញ្ហាសិទ្ធិមនុស្ស សំខាន់ៗរាប់ចាប់ពីការ សម្លាប់ដោយបំពាន រហូតដល់ការធ្វើទារុណកម្ម និងការរឹតត្បិតយ៉ាងខ្លាំង ទៅលើសេរីភាពសាសនា។
នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ប្រទេស ស្តីពីការអនុវត្តសិទ្ធិមនុស្ស នាយកដ្ឋាននេះ បានពិពណ៌នាថា កូរ៉េខាងជើង ជារដ្ឋផ្តាច់ការមួយ ដែលដឹកនាំដោយក្រុមគ្រួសារគីម ចាប់តាំងពីឆ្នាំ១៩៤៩ ដែលអាជ្ញាធររក្សា “ការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាព” លើកងកម្លាំងសន្តិសុខ ។
បញ្ជីវែងឆ្ងាយនៃ “បញ្ហាសិទ្ធិមនុស្សសំខាន់ៗ” ដកស្រង់ប្រភពនៃការ សម្លាប់ដោយខុសច្បាប់ ឬតាមអំពើចិត្ត ការបាត់ខ្លួនដោយបង្ខំ ដោយរដ្ឋាភិបាលការធ្វើ ទារុណកម្មដោយអាជ្ញាធរ និងការឃុំខ្លួនដោយបំពានពី សំណាក់កងកម្លាំងសន្តិសុខ ៕
ដោយ ឈូក បូរ៉ា