វ៉ាស៊ីនតោន៖ មហាអំណាចសហរដ្ឋអាមេរិក ធ្លាប់បានស្នេីផ្តល់ជំនួយ របស់ខ្លួនដល់ប្រទេសកូរ៉េខាងជើង ដើម្បីជួយដោះស្រាយ រាល់ការផ្ទុះឡើងនៃ វីរុសឆ្លងវីរុសនៅទីនោះ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក Robert Destro ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារបាន ប្រាប់អ្នកយកព័ត៌មានថា លោកមិនបានដឹងអំពីករណី នៃការការពារជំងឺឆ្លង កូវីដ-១៩ នៅកូរ៉េខាងជើងនោះទេ។
លោកបានឲ្យដឹងនៅ ឯសន្និសីទកាសែតមួយ ដើម្បីបង្ហាញរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រសួងការបរទេស ស្តីពីការអនុវត្តន៍សិទ្ធិមនុស្សថា “ប៉ុន្តែយើងក៏ដឹងដែរថា ប្រទេសកូរ៉េខាងជើង គឺជាសង្គមបិទជិត ព័ត៌មានពិតជាពិបាក នឹងកើតឡើងណាស់” ៕
ដោយ ឈូក បូរ៉ា