បរទេស៖ ក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១១ នាក់ទៀត ។ ក្រសួងបាននិយាយថា អ្នកឆ្លងជំងឺថ្មីត្រូវបានគេរកឃើញថា បានឆ្លងមេរោគក្នុងចង្កោមជាលើកដំបូង ចាប់តាំងពីមេរោគកូវីដ១៩នេះ បានវាយប្រហារប្រទេស។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍ចុងក្រោយ បាននាំអ្នកជំងឺក្នុងស្រុកសរុបដល់ទៅ ៧០ នាក់។
មនុស្សចំនួន ៣៤ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ និងមាន ២៤ នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះម្នាក់ស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ៕
ប្រែសម្រួលៈ ណៃ តុលា