ព័ត៌មានអន្តរជាតិ

Breaking News: ភរិយានាយករដ្ឋមន្រ្តីកាណាដា ឆ្លងមេរោគកូវីដ១៩

បរទេស៖ សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យនាយករដ្ឋមន្រ្តីនិយាយថា លោកស្រី Sophie Grégoire Trudeau ភរិយារបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានធ្វើតេស្តិ៍រកមេរោគកូវីដ១៩ ហើយលទ្ធផលបញ្ជាក់ថា បានឆ្លងជំងឺនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការនោះថា លោកស្រីនឹងនៅតែស្ថិតក្នុងភាព ដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់ពេលនេះ។ លោកស្រីមានសុខភាពល្អ កំពុងចាត់វិធានការ ប្រុងប្រយ័ត្នជាមុនទាំងអស់ ហើយរោគសញ្ញារបស់នាង នៅក្នុងកម្រិតស្រាលដដែល” ។

ឥឡូវប្ដីប្រពន្ធមួយគូនេះ ត្រូវនៅដាច់ដោយឡែក។

យោងទៅតាមការិយាល័យរបស់គាត់ លោកនាយករដ្ឋមន្រ្តី Trudeau មានសុខភាពល្អ ហើយមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែគាត់នឹងនៅដាច់ ដោយឡែករយៈពេល ១៤ ថ្ងៃ។

បច្ចុប្បន្ន មិនមានផែនការណាមួយសម្រាប់លោក Trudeau ដែលត្រូវធ្វើតេស្តរកមើលមេរោគនេះទេ។

ការិយាល័យរបស់លោកបាននិយាយថា “នាយករដ្ឋមន្រ្តីនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន យ៉ាងពេញលេញហើយនឹងដោះស្រាយ ជាមួយប្រជាជនកាណាដានៅថ្ងៃស្អែក (ថ្ងៃសុក្រ)” ។ សូមជម្រាបថា បច្ចុប្បន្ននេះមានករណីឆ្លងវីរុសនេះចំនួនប្រហែល ១០៣ ករណីនៅក្នុងប្រទេសកាណាដា៕

ប្រែសម្រួលៈ ណៃ តុលា

To Top