ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយសហព័ន្ធ កីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបងិ្វក និងកីឡាករឃីកបុកស៊ីងកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាឃីកបុកស៊ីង កម្រិតអន្តរជាតិ ដែលប្រព្រឹត្តិទៅថ្ងៃទី៦ ខែមេសា ឆ្នាំ២២៤ នៅប្រទេសចិន ។
ក្នុងឱកាសពិធីសន្តិសីទសារព័ត៌មាន ប្រកាសពីបញ្ជូនកីឡាករឃីកបុកស៊ីងកម្ពុជា នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ហេង សុឃន ប្រធាសហព័ន្ធកីឡាកម្ពូជា និងលោកស្រី វ៉ា នីតា នាយិកាប្រតិបតិ្ត ក្រុមហ៊ុនថោន អេនធើធេនមេនគ្រុប នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ។
លោក ហេង សុឃន បានមានប្រសាសន៍ថា ការប្រកួតខាងលើកនេះកម្ពុជា បានបញ្ជូនកីឡាករឃីកបុកស៊ីង ម៉ឺន មេឃា ត្រូវប៉ះជាមួយកីឡាករឃីកបុកស៊ីង ឬកុងហ្វូរបស់ប្រទេសចិន គឺកីឡាករ ហ្វាង គឺជីង ដែលប្រព្រឹត្តិទៅថ្ងៃទី៦ ខែមេសា ឆ្នាំ២២៤ នៅប្រទេសចិន ។ ក្រោយពីឃើញការប្រកួត កីឡាករ ឃីកបុកស៊ីងកម្ពុជា ម៉ឺន មេឃា កន្លងមក ភាគីចិនក៏បានអនុញ្ញាត ឲ្យកីឡាករកម្ពុជា ចូលរួមប្រកួតនឹងកីឡាករ ជើងខ្លាំងរបស់ខ្លួន ។
លោកបានបន្តថា កីឡាករឃីកបុកស៊ីង ម៉ឺន មេឃា ធ្លាប់ប្រកួតឈ្នះកីឡាករឃីកបុកស៊ីងចិនម្តងហើយ នៅប្រទេសកម្ពុជា ដូច្នេះលោកមានសង្ឃឹមថា កីឡាករឃីកបុកស៊ីង ម៉ឺន មេឃានឹងធ្វើបានល្អ សម្រាប់ការប្រកួត នៅប្រទេសចិនលើកនេះ ៕