ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើង នៅតំបន់ដាច់ស្រយាលមួយ នៅឥណ្ឌូនេស៊ី បង្ខំឲ្យបិទផ្អាកដំណើរ ការជើងហោះហើរជាច្រើន ខណៈផេះប៉ើងដល់ប្រទេស ម៉ាឡេស៊ី

ប្រភព ៖ AFP

ហ្សាការតា៖ ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃពុធនេះថា ការផ្ទុះភ្នំភ្លើងនៅឆ្ងាយដាច់ស្រយាល របស់ប្រទេសឥណ្ឌូនេស៊ី បានបង្ខំឱ្យអាកាសយានដ្ឋាន ជាងពាក់កណ្តាលបានបិទផ្អាកដំណើរការ ជាមួយនឹងផេះ បានប៉ើងរាលដាលដល់ប្រទេសម៉ាឡេស៊ី ខណៈដែលអាជ្ញាធរ បានប្រញាប់ប្រញាល់ ជម្លៀសមនុស្ស រាប់ពាន់នាក់ដោយសារតែការភ័យខ្លាច នៃកកើតឡើងនូវរលកយក្សស៊ូណាមិ ។
កាលពីថ្ងៃអង្គារ ភ្នំភ្លើង Ruang បានផ្ទុះឡើងចំនួន៣លើក ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះចម្ងាយជាង៥គីឡូម៉ែត្រទៅលើមេឃ និងបង្ខំឱ្យអាជ្ញាធរចេញបញ្ជាជម្លៀស ពលរដ្ឋនៅក្នុងតំបន់ចំនួន១២.០០០នាក់ ។

កប៉ាល់ជួយសង្គ្រោះ និងនាវាចម្បាំង ១គ្រឿង ត្រូវបានបញ្ជូន ដើម្បីជួយផ្លាស់ទីរាប់ពាន់នាក់ពីដែនកោះ Tagulandang ដែលនៅជិតខាងភាគខាងជើង ទៅកាន់កោះ Siau ដោយសារតែការព្រមានអំពីផ្នែកខ្លះ នៃភ្នំភ្លើងដែលធ្លាក់ចូលទៅក្នុងសមុទ្រ ដែលអាចបង្កឱ្យមានរលកយក្សស៊ូណាមិ ។

អ្នកស្រុក Tagulandang ឈ្មោះ Rosalin Salindeho អាយុ៩៥ឆ្នាំរស់នៅក្នុងតំបន់ជាយនៃខេត្ត Sulawesi ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយអំពីការភ័យខ្លាច របស់លោកយាយនៅគ្រាដែលភ្នំភ្លើង Ruang បានផ្ទុះឡើងបន្ទាប់ពីបានមកដល់កោះ Siau ។

លោកយាយបានបន្តថា “ភ្នំបានផ្ទុះមែន អីយ៉ា រន្ធត់ណាស់ មានភ្លៀងធ្លាក់២ដង គ្រាប់ទី២ខ្លាំងណាស់ សូម្បីផ្ទះនៅឆ្ងាយក៏រងការប៉ះទង្គិចដែរ ។

ទីភ្នាក់ងារឧតុនិយម របស់ប្រទេសនេះឈ្មោះ (BMKG) បានចែករំលែកផែនទីកាលពីព្រឹកថ្ងៃពុធនេះ ដែលបានបង្ហាញថា ផេះនៃភ្នំភ្លើងបានទៅដល់ ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី នៅលើកោះ Borneo ដែលប្រទេសនេះជាប់ជាមួយឥណ្ឌូនេស៊ី និងប្រ៊ុយណេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top