ព័ត៌មានអន្តរជាតិ

តម្លៃកាហ្វេឡើងថ្លៃ ដោយសារតែកសិករវៀតណាម ប្តូរមកដាំដំណាំទុរេន វិញ

VN Express

បរទេស៖ តម្លៃកាហ្វេ robusta សកលបានកើនឡើងដល់ កម្រិតខ្ពស់ថ្មីកាលពីខែមុន ដោយសារប្រទេសវៀតណាម ដែលជាប្រទេសផលិតគ្រាប់កាហ្វេធំជាងគេ បានតស៊ូជាមួយគ្រោះរាំងស្ងួត និងការផ្លាស់ប្តូររបស់កសិករ មកដាំធូរេន ជំនួសវិញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង រហូតមកដល់ពេលនេះ ជាមួយនឹងកាហ្វេ robusta ខែកក្កដា ដែលជិតបំផុតនាពេលអនាគត បានឈានដល់កម្រិតកំពូល ជាប្រវត្តិសាស្ត្រតម្លៃជាង ៤.២០០ដុល្លារ កាលពីចុងខែមុន ។ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យទីផ្សារ Barchart ។

សារព័ត៌មាន Nikkei Asia រាយការណ៍ថា កត្តាជំរុញចម្បងមួយនៅពីក្រោយការ កើនឡើងនៃតម្លៃកាហ្វេពិភពលោក គឺការផ្គត់ផ្គង់កាហ្វេ robusta ពីប្រទេសវៀតណាមដែលបាន ធ្លាក់ចុះដោយសារតែគ្រោះរាំងស្ងួត និងការផ្លាស់ប្តូរពីគ្រាប់កាហ្វេ។

កសិករជាច្រើនក្នុងប្រទេសនេះ បានប្តូរពីដំណាំកាហ្វេទៅដាំផ្លែធុរេន ដែលជំរុញដោយប្រជាប្រិយភាព ដែលកំពុងរីកចម្រើនរបស់ ផ្លែឈើនៅក្នុងប្រទេសចិន ដែលវៀតណាមឈរនៅលំដាប់កំពូល នៃអ្នកនាំចេញផ្លែឈើដូចជា ធុរេន និងសៅម៉ៅ ជាដើម។

ការនាំចេញទុរេនរបស់វៀតណាម មានចំនួនសរុប ២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយ ៨៧ភាគរយ ទៅកាន់ប្រទេសចិន ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣,៥ ពាន់លានដុល្លារនៅឆ្នាំនេះ។

ការផ្លាស់ប្តូររបស់កសិករមកដាំធុរេន គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើក្នុងប្រទេស បានធ្វើឱ្យមានការប្រឈមក្នុងការ ស្វែងរកដីសមរម្យសម្រាប់ការដាំដុះកាហ្វេ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ ៕

លើសពីនេះ ការផលិតកាហ្វេរបស់វៀតណាម កំពុងទទួលរងនូវគ្រោះរាំងស្ងួតដែល កាន់តែធ្ងន់ធ្ងរឡើងដោយបាតុភូត El Nino ដូចដែលបានរាយការណ៍ដោយ Business Insider ៕

ប្រែសម្រួលៈ ណៃ តុលា

To Top