ព័ត៌មានអន្តរជាតិ

សមាជិកសភាឥណ្ឌាម្នាក់ ដែលជាចៅប្រុស របស់អតីតនាយករដ្ឋមន្ត្រី រងការចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទ និងបៀតបៀនស្ត្រីចំនួន ៤០០នាក់

VN Express

បរទេស ៖ សមាជិកសភាឥណ្ឌាម្នាក់ ដែលជាចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ឥណ្ឌា លោក ដេវី ហ្គូដា (Deve Gowda) ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការ ស៊ើបអង្កេត ពីបទរំលោភបំពានផ្លូវភេទ និង បៀតបៀនស្ត្រីចំនួន ៤០០នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រុមអ្នកស៊ើបអង្កេត ការរំលោភបំពានផ្លូវភេទ ដ៏ធំរបស់ លោក ប្រា ចេ វ៉ាល់ រ៉េ វណ្ណា ត្រូវបានបង្ហាញឱ្យឃើញ ដោយវីដេអូឃ្លីបចំនួន ២.៨០០ នៃសកម្មភាពផ្លូវភេទ ដែលគាត់បានថត និងប្រើជាការគំរាម ។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា ដ្រាយ USB ប្រហែល ២.០០០ ដែលមានវីដេអូនេះ ត្រូវបានគេប្រទះឃើញនៅក្នុងស្ថានីយ៍ឡានក្រុង និងរថភ្លើងជាច្រើន ក៏ដូចជាកៅអីសួនក្នុងរដ្ឋ Karnataka ។ រ៉េវណ្ណា ផ្ទាល់ ដែលត្រូវគេសង្ស័យ គឺកំពុងលាក់ខ្លួន និងមិនទាន់ធ្វើអត្ថាធិប្បាយបានទេ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីម្នាក់មកពីការិយាល័យ របស់គាត់បានបដិសេធការ ចោទប្រកាន់នេះ ដោយបន្ថែមថា វីដេអូដែលចោទប្រកាន់ថា ត្រូវបានកែ ។

ចំណែកសារព័ត៌មាន BBC បានរាយការណ៍ថា គណបក្សនយោបាយរបស់លោក រ៉េ វណ្ណា គឺ Janata Dal បានព្យួរគាត់បន្ទាប់ពីការចោទប្រកាន់នេះ។ ប៉ូលីសឥណ្ឌាបាននិយាយថា រ៉េវណ្ណា បានចាកចេញពីប្រទេសឥណ្ឌាហើយ។ កាសែត The Times បានរាយការណ៍ដោយដកស្រង់ប្រភពរបស់ខ្លួនថា បុរសអាយុ ៣៣ឆ្នាំរូបនេះ បានប្រើប្រាស់លិខិតឆ្លងដែនការទូត ដើម្បីធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់។

មុនពេលគាត់ចាកចេញពីប្រទេសឥណ្ឌា រ៉េវណ្ណា បានដាក់ពាក្យបណ្តឹង ដោយនិយាយថាវីដេអូត្រូវបានកែ ហើយថាការចោទប្រកាន់នេះគឺ ជាការវាយប្រហារផ្នែកនយោបាយមកលើគាត់ ។

ជនរងគ្រោះម្នាក់ ដែលជាអតីតសមាជិក ក្រុមប្រឹក្សាក្រុង Bangalore ក្នុងរដ្ឋ Karnataka បាននិយាយថា នាងត្រូវបានលោក រ៉េវណ្ណា រំលោភផ្លូវភេទអស់រយៈពេល ៣ ឆ្នាំមកហើយ ហើយគាត់បានគំរាមបញ្ចេញវីដេអូឃ្លីប ប្រសិនបើនាងហ៊ានប្រាប់នរណាម្នាក់អំពីអ្វីដែលបានកើតឡើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top