ព័ត៌មានជាតិ

៦ថ្ងៃមកនេះ មន្ត្រីបន្តផ្ដល់អត្តសញ្ញាណប័ណ្ណជិត ៨ពាន់សន្លឹកទៀត ដល់ពលរដ្ឋឥតគិតថ្លៃ

ភ្នំពេញ៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥-១១ ឧសភា មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចផ្ដល់សេវាជូន ប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះមានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរសរុបចំនួន ៧ ៩០៣សន្លឹកទៀតហើយ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃ៥ ឧសភា កន្លងមកនេះ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានចំនួន៧៨៨សន្លឹក , ថ្ងៃទី៧ ខែឧសភា បានផ្តល់ចំនួន១២៤៣សន្លឹក , ថ្ងៃទី៨ ខែឧសភា បានផ្តល់ចំនួន១៥៦៤សន្លឹក , ថ្ងៃទី៩ ខែឧសភា ផ្តល់ចំនួន១ ៤៦៥សន្លឹក , ថ្ងៃទី១០ ខែឧសភា បានផ្តល់ចំនួន១៥៧៣សន្លឹក និងនៅថ្ងៃទី១១ ខែឧសភា ផ្តល់ចំនួន១២៧០សន្លឹក។

បន្ថែមលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងរយៈពេល៦ថ្ងៃដូចគ្នានោះ មន្ត្រីក៏បានបន្តផ្តល់សេវាអត្តសញ្ញាណកម្ម ផ្សេងទៀតជូនប្រជាពលរដ្ឋ យ៉ាងសកម្មផងដែរ ក្នុងនោះ រួមមាន លិខិតឆ្លងដែននិងលិខិតធ្វើដំណើរ ផ្ដល់បានសរុបចំនួន ៨ ៤១២ក្បាល សៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ ផ្ដល់សរុបបានចំនួន ៤ ២៣៤ក្បាល៕

To Top