ព័ត៌មានអន្តរជាតិ

ចិនសម្រេចដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងក្រុមហ៊ុន អ្នកផលិតអាវុធ របស់អាមេរិក

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្មចិន បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនបានសម្រេចចិត្ត ក្នុងការដាក់ក្នុងបញ្ជីខ្មៅ ផ្នែកឧស្សាហកម្ម យោធា របស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន ដែលផលិតរថក្រោះ Abrams និងយន្តហោះ គ្មានមនុស្សបើក Reaper និង Predator ដោយលើកឡើងអំពីផែនការ លក់របស់ពួកគេទៅឱ្យកោះតៃវ៉ាន់។

Boeing Defence Space & Security, General Atomics Aeronautical Systems និង General Dynamics Land Systems ត្រូវបានដាក់ក្នុងបញ្ជី អង្គភាព ដែលមិនគួរឱ្យទុកចិត្ត ដែលហាមឃាត់នាយកប្រតិបត្តិ របស់ពួកគេពីការធ្វើដំណើរទៅកាន់ប្រទេសចិន និងរារាំងការវិនិយោគបន្ថែមទៀត របស់ពួកគេនៅក្នុងប្រទេស។

គួរឲ្យដឹងដែរថាក្រុមហ៊ុន General Atomics បង្កើតយន្តហោះគ្មានមនុស្សបើក MQ-1 Predator និង MQ-9 Reaper ប៉ុន្តែ យោងតាម ​​AP វាមិនមានប្រភពច្បាស់ទេថាតើអាវុធប្រភេទណា ដែលត្រូវបានលក់ទៅឱ្យកោះតៃវ៉ាន់នោះទេ។

ទណ្ឌកម្មរបស់ចិនលើកនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង បន្ទាប៉ពីលោក Lai Ching-te ត្រូវបានកោះតៃវ៉ាន់ប្រកាសនិង ស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី នៅទីក្រុងតៃប៉ិ៕

ប្រែសម្រួល៖ស៊ុនលី

To Top