ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ប្រកាសដាក់កងកម្លាំងយោធារបស់ខ្លួន ក្នុងកម្រិតប្រកាសអាសន្នខ្ពស់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កោះតៃវ៉ាន់បានសម្រុកដាក់ឲ្យយន្តហោះចម្បាំង និងដាក់កម្លាំងទ័ពជើងទឹក និងជើងគោករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធា របស់ចិនណាមួយ។

ការដាក់ប្រកាសនេះត្រូវបានធ្វើឡើង នៅចំពេលដែលមានការបានចោទប្រកាន់ថា ជាការដាក់ទណ្ឌកម្មលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង សម្រាប់អំពើការព្យាយាមផ្តាច់ខ្លួន បន្ទាប់ពីពិធីចូលកាន់តំណែងកាលពីថ្ងៃចន្ទ របស់ប្រធានាធិបតីប្រឆាំងទីក្រុងប៉េកាំង។

ក្រសួងការពារជាតិនៃតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ យើងមិនស្វែងរកជម្លោះ ប៉ុន្តែយើងនឹងមិនខ្មាស់អៀន ពីនរណាម្នាក់ដើម្បីធានាសុវត្ថិភាពជាតិ របស់យើងនិងការពារមាតុភូមិ ដ៏ស្រស់ស្អាតរបស់យើងនោះដែរ ។

គួរឲ្យដឹងដែរថា ជម្លោះចុងក្រោយបង្អស់រវាងទីក្រុងប៉េកាំង និងខេត្តបំបែកខ្លួនបានកើតឡើងបីថ្ងៃ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Lai Ching Te បានអំពាវនាវនៅក្នុងសុន្ទរកថា បើកសម្ពោធរបស់គាត់ ដើម្បីឱ្យប្រទេសចិនបញ្ឈប់ ការគំរាមកំហែងផ្នែកនយោបាយ និងយោធាប្រឆាំងនឹងតៃវ៉ាន់។

ទោះបីជាយ៉ាងណាក្តីមន្ត្រីចិនបានចាត់ទុក Lai ថាជា អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ ហើយបានប្តេជ្ញាថា នឹងបង្រួបបង្រួមជាមួយកោះនេះឡើងវិញ ប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ ស៊ុន លី

To Top