សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃពុធនេះ ថាពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ី បានកើនឡើងប្រហែល ៤០ភាគរយ ក្នុងឆ្នាំ២០១៩ ទោះបីមានការដាក់ទណ្ឌកម្ម ជាសកលទៅលើក្រុងព្យុងយ៉ាង ក៏ដោយ។
យោងតាមទិន្នន័យដែល បានបង្ហាញដោយមជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិ ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងជើង និងរុស្ស៊ី បានឈានដល់ ៤៧,៩លានដុល្លារអាមេរិក កាលពីឆ្នាំមុន គឺកើនឡើង ៤០,៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
ប្រទេសកូរ៉េខាងជើង បាននាំចូលផលិតផល ពីប្រទេសរុស្ស៊ីចំនួន ៤៤,៩លានដុល្លារ កាលពីឆ្នាំមុន ដោយការនាំចេញទៅកាន់ ប្រទេសជិតខាងមានដល់ ៣លានដុល្លារ ៕
ដោយ ឈូក បូរ៉ា