ព័ត៌មានជាតិ

ក្រសួងអប់រំ ឲ្យទប់ស្កាត់ការ ប្រើបារីអេឡិចត្រូនិក និង ផលិតផល អេចឆ៍ ធី ភី ទាំងក្នុង និងជុំវិញបរិវេណ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅក្នុង និងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

សេចក្តីណែនាំរបស់ក្រសួងអប់រំ ចេញផ្សាយកាលពីថ្ងៃ២៤ ឧសភា ក្នុងគោលបំណងចូលរួមអប់រំ ដើម្បីទប់ស្កាត់ការ ផ្សព្វផ្សាយ និងការអូសទាញយុវវ័យ តាមបណ្តាញសង្គមនានាឲ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ខណៈកន្លងមក ក៏មានសិស្សានុសិស្សមួយចំនួនតូច បានប្រើប្រាស់ ផលិតផលទាំងនេះផងដែរ ។

ក្នុងនោះ ក្រសួងរៀបរាប់ ពីបារីអេឡិចត្រូនិក និង ផលិតផល អេចឆ៍ ធី ភីថា មិនមែនជាឧបករណ៍ សម្រាប់ផ្តាច់ការ ជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជា៖ បង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺ បេះដូង ធ្វើឲ្យខួរក្បាលមានដំណើរការ មិនប្រក្រតីក្នុងអំឡុង ពេលប្រើប្រាស់និងប៉ះពាល់យូរអង្វែង ដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយ ដល់រាងកាយ ៕

To Top