ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ហៅការធ្វើវិស័យសុខាភិបាល សាធារណៈឲ្យកាន់តែប្រសើរឡើងថា ជាកិច្ចការសំខាន់៤៣ ថាជាកិច្ចការសំខាន់

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានហៅការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពសុខាភិបាលសាធារណៈ ក្នុងប្រទេសកូរ៉េខាងជើង ថាជាកិច្ចការដ៏សំខាន់មួយ នៅក្នុងពិធីមួយ នៅមន្ទីរពេទ្យក្នុងទីក្រុងព្យុងយ៉ាង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដោយភាពស្មោះត្រង់ គណបក្សរបស់យើង បានធ្វើការវិភាគនិងវាយតម្លៃ ពីស្ថានភាពបច្ចុប្បន្នរបស់វិស័យសុខាភិបាល និងវេជ្ជសាស្ត្ររបស់ប្រទេស យ៉ាងហ្មត់ចត់និងតាមបែបវិទ្យាសាស្ត្រ និងបានរិះគន់ ចំពោះការពិតដែលគ្មានអគារសុខាភិបាល ទំនើបនៅក្នុងរដ្ឋធានីនៃប្រទេស”។

គួរបញ្ជាក់ថា ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តែងតែចេញព័ត៌មានទាន់ហេតុការណ៍ ស្តីពីចំនួនកើនឡើងនៃករណីកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ ប្រទេសកុម្មុយនិស្តមួយនេះ នៅតែរាយការណ៍ថា ខ្លួនគ្មានអ្នកជម្ងឺឆ្លងវីរុសថ្មីនេះនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top