ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចសង្ឃរាជ ទេព វង្ស

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចយាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជកម្ពុជា នៅព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ចាប់ផ្តើមដោយ មានការយាង និមន្ត សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះ សង្ឃនាយកស្តីទី សម្តេចព្រះ សង្ឃ នាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា និងព្រះរាជាគណៈ សរុបចំនួន ៩៣ អង្គ (មានផ្តិតយស) ឈរព័ទ្ធជុំវិញព្រះមេរុ វៀរលែងតែពីទិសខាងត្បូង ចំពីមុខវេទិកា គណៈអធិបតី បង្សុកូលថ្វាយព្រះបរមសព (ព្រះសង្ឃទាំង ១០០០ អង្គ បង្សុកូលពីមហារោងទិសខាងលិច) ៕

To Top