ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សន្តិភាព និងស្ថិរភាព ជាផលប្រយោជន៍ រួមនៃប្រទេសក្នុងតំបន់

នាពេលថ្មីៗ កន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនា សាំងគ្រីឡាលើកទី២១ ដែលបើកធ្វើ នៅប្រទេស សិង្ហបុរី ការបង្កើន កិច្ចសហប្រតិបតិ្តការ ខាងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយជាបញ្ហា ពិភាក្សា ដ៏សំខាន់ក្នុងកិច្ចសន្ទនា និងពិគ្រោះពិភាក្សា ។

ប្រជាជននៃតំបន់ អាស៊ីប៉ាស៊ីហ្វិកប្រាថ្នា ចង់បានភាពចុះសម្រុងគ្នា និងស្រឡាញ់សន្តិភាព ។ រាប់ពាន់ឆ្នាំកន្លងមក ប្រទេសដែលមានអរិយធម៌ សាសនា ជនជាតិនិងប្រព័ន្ធច្បាប់ខុសៗគ្នា បានកកើតទៅជាមូលដ្ឋានវប្បធម៌ នៃការរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនាជាសន្សឹមៗ ។ ប៉ុន្តែ មួយរយៈកាលកន្លងទៅនេះ អាមេរិកបានបង្កើន សម្ព័ន្ធភាពយោធានិងជំរុញ ការបដិបក្ខគ្នាជាក្រុមឥតឈប់ឈរ ដើម្បីអនុវត្តគោលដៅជា យុទ្ធសាស្ត្រដែលចង់ទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន និង រក្សាអនុត្តរភាព របស់ខ្លួនលើពិភពលោកទាំងមូល ដែលបណ្តាលឱ្យស្ថាន ការណ៍នៅអាស៊ីប៉ា ស៊ីហ្វិកកើត មានបម្រែបម្រួលយ៉ាងខ្លាំង ។ ដោយឡែក រដ្ឋាភិបាលអាណត្តិថ្មី របស់ប្រទេសហ្វីលីពីន បានបំផ្លាញគំនិតឯកភាព រួមអំពីសម្រុទចិនខាងត្បូង ហើយបង្ករឿងឥតឈប់ឈរ នៅថ្មប៉ប្រះទឹកRen’ai និងកោះHuangyan ព្រមទាំងបានធ្វើសមយុទ្ធយោធា ដោយទ្រង់ទ្រាយធំ ជាមួយកងទ័ពអាមេរិកទៀតផង ។

អាមេរិកតែងតែនិយាយ បានតែមាត់ថា នឹងគាំពារ “សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើក្បួនច្បាប់ ” និងគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបានក្លែងខ្លួនឯងជាអ្នកការពារសន្តិភាពក្នុងតំបន់ និងជាអ្នកគាំពារសមភាពនិងយុត្តិធម៌ ប៉ុន្តែបើមើលពី សំបកក្រៅ អាមេរិកហាក់ដូចជាបានបង្កើន ទំនាក់ទំនងភាព ជាដៃគូជាមួយសម័្ពន្ធមិត្ត គាំទ្រសម័្ពន្ធមិត្តទប់ទល់ នឹងការគំរាមកំហែង និងគាំពារសេរីភាព នាវាចរណ៍នៅសមុទ្រអន្តរជាតិ ប៉ុន្តែកលល្បិចនៅពីក្រោយនេះ គឺតើធ្វើយ៉ាងណា ទើបអាចប្រើប្រាស់ ប្រទេសផ្សេងទៀត មកទប់ស្កាត់ប្រទេសចិន តើធ្វើយ៉ាងណា ទើបអាចបង្កការរំខានដល់ប្រទេសចិន និងតើធ្វើយ៉ាងណា ទើបអាចបង្កភាព ច្របូកច្របល់ក្នុងតំបន់ និងរក្សាអនុត្តរភាព របស់ខ្លួន ។

ការសម្រេច បាននូវសន្តិភាព រួមនិង ស្ថិរភាពយូរអង្វែង ជាក្តីបំណងយ៉ាងខ្លាំង ក្លារបស់រដ្ឋាភិបាលនិង ប្រជាជន នៃប្រទេសនានា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាការធានាដ៏សំខាន់ ចំពោះវឌ្ឍនភាពនិង វិបុលភាពក្នុងតំបន់ផងដែរ ។ បើចង់រក្សាសន្តិភាពនិងស្ថិរភាពយូរអង្វែង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសនានាក្នុងតំបន់ ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រ ដ៏ម្ចាស់ការនិងកិច្ចសហប្រតិបតិ្តការរួម ។ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ ការណែនាំដ៏ត្រឹមត្រូវ ដល់ការកសាងសន្តិសុខ នៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ និងសម្រេចបាននូវសន្តិភាព ដ៏យូរអង្វែង ។

ទី១ ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ម្ចាស់ការ ប្រទេសនានាសុទ្ធតែត្រូវសម្រេចកិច្ចការសន្តិសុខជាតិដោយឯករាជ្យនិងម្ចាស់ការ ចៀសវាងកុំឱ្យក្លាយជាកូន អុកក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ។ ទីពីរ ត្រូវប្រមូលផ្តុំគំនិតឯកភាព រួមខាងសន្តិសុខ ប្រឆាំងការបង្កើន សម័្ពន្ធភាពយោធា សម្រាប់ធ្វើការបដិបក្ខជាក្រុម ប្រឆាំងការបង្កើតសន្តិសុខ របស់ខ្លួនលើអសន្តិសុខ របស់ប្រទេសដទៃទៀត ។ ទីបី ត្រូវគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមស្រប ប្រកាន់ខ្ជាប់ការធ្វើកិច្ច សន្ទនានិងពិគ្រោះពិភាក្សា ធ្វើការប្រាស្រ័យទាក់ទង ដ៏មានប្រសិទ្ធភាព ចៀសវាងពីការចាត់ប្រតិបតិ្តការ ជាឯកតោភាគី ដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ ។ ចុងក្រោយ ត្រូវជំរុញកិច្ចសហប្រតិបតិ្តការរួម គោរពនិងពង្រីកតួនាទី ជាស្នូលរបស់អាស៊ានក្នុងកិច្ចការសន្តិសុខតំបន់ ពន្លឿនកិច្ចពិគ្រោះពិភាក្សាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង» និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសហគមន៍រួមសន្តិសុខ អាស៊ីប៉ាស៊ីហ្វិក ដែលអាចពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែក ជាមួយគ្នា ។

ដូចប្រសាសន៍របស់លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនដែលបានលើកឡើងក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅសមុទ្រចិន ខាងត្បូងមានស្ថិរភាពជាទូទៅ នេះគឺបានមកដោយកិច្ចខិតខំប្រឹងរួម របស់ប្រទេសក្នុងតំបន់ ។ ប៉ុន្តែ តាមពិតទៅ ក៏មានប្រទេសមួយចំនួនតូច បង្ករឿងដោយមានការគ្រោង ទុកក្រោមការញុះញង់អុជអាល ពីកម្លាំងខាងក្រៅ រហូតដល់មិនអើពើនឹងផលប្រយោជ៍រួម នៃប្រទេសក្នុងតំបន់ ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងនេះចុងក្រោយច្បាស់ជានឹង នាំភ្លើងដុតខ្លួនឯង ជាមិនខាន។

អំពីរឿងនេះ ក្នុងកិច្ចប្រជុំសន្ទនា សាំងគ្រីឡា លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជាបានថ្លែងថា ក្នុងនាម ជាសមាជិក របស់អាស៊ាន កម្ពុជារំពឹងថាប្រទេសនានា នៅសមុទ្រចិនខាងត្បូងនឹង ដោះស្រាយជម្លោះអំពីអធិបតេយ្យភាព នៃដែនសមុទ្រដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងកិច្ចព្រមព្រៀង ជឿជាក់ថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែង នៃបណ្តាភាគីនានា អាស៊ានអាចស្វែងរកបាននូវដំណោះ ស្រាយប្រកបដោយតុល្យភាព ដែលបណ្តាភាគីនានាសុទ្ធ តែអាចទទួលយកបាន ។
តំបន់អាស៊ីប៉ាស៊ីហ្វិក ជាគ្រួសាររួមរបស់ប្រទេសក្នុងតំបន់ សន្តិភាពនិងស្ថិរភាព ជាផលប្រយោជន៍រួមនៃប្រទេសក្នុងតំបន់ ហើយក៏ជាចរន្តយុគសម័យ ដែលមិនអាចរារាំងបាន ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ បរិយាបន្នជារៀងរហូត ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់ ក្នុងន័យរួមគ្នាគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាព ដែលបានមកដោយមិនងាយទេ ដើម្បីរួមគ្នាកសាងមហាគ្រួសារ ដ៏ល្អបវរ ៕

To Top