ព័ត៌មានអន្តរជាតិ

របាយការណ៍ ​៖ ចិន​ពង្រីក​ឃ្លាំង​អាវុធ ​នុយក្លេអ៊ែរ​ យ៉ាង​ឆាប់​រហ័ស

AFP

បរទេស៖ របាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានអះអាងថា ប្រទេសចិនបាននឹងកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន “លឿនជាងប្រទេសដទៃទៀត” ក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងប៉េកាំងបានសន្មត់ថា បានបន្ថែមក្បាលគ្រាប់ចំនួន ៩០គ្រាប់ ទៅក្នុងសារពើភ័ណ្ឌរបស់ខ្លួនចាប់តាំងពីខែមករាឆ្នាំ ២០២៣ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ឯកសារនេះកត់សំគាល់ថា ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ផ្សេងទៀតក៏បាននិង កំពុងធ្វើទំនើបកម្មអាវុធ ប្រល័យលោករបស់ពួកគេផងដែរ និងបង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការ។

យោងតាមរបាយការណ៍ របស់ SIPRI ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និងរុស្ស៊ីជាមហាអំណាច នុយក្លេអ៊ែរដ៏ធំបំផុត ដែលមានជិត 90% នៃអាវុធនុយក្លេអ៊ែររបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនកំពុង “ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនលឿនជាងប្រទេសដទៃទៀត” នេះបើយោងតាមលោក Hans M. Kristensen សហការីជាន់ខ្ពស់ជាមួយកម្មវិធីអាវុធប្រល័យលោក SIPRI ។ ការរកឃើញរបស់ SIPRI បង្ហាញថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងបានកើនឡើងពី ៤១០គ្រាប់ ដល់ ៥០០ ក្បាលគ្រាប់នៅចន្លោះខែមករា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ។
ប្រែសម្រួលៈ ណៃ តុលា

To Top