ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ៖ ក្រុងវ៉ាស៊ីនតោនឈរ នៅជាមួយអំពើភេរវកម្ម ដោយអាមេរិកកំពុងជួយអ៊ុយក្រែន ក្នុងការបើកការវាយប្រហារភេរវកម្ម ប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី

RT News

បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយថា សហរដ្ឋអាមេរិកកំពុងជួយអ៊ុយក្រែនក្នុងការបើក “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងជនស៊ីវិលរុស្ស៊ី។ ទីក្រុងគៀវ បានប្រើប្រាស់មីស៊ីល ATACMS ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាមួយនឹងក្បាលគ្រាប់ គ្រាប់បែកចង្កោម ដើម្បីវាយប្រហារទីក្រុង Sevastopol របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងរបួសជាង ១៥០នាក់ផ្សេងទៀត រួមទាំងកុមាររាប់សិបនាក់ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ខណៈពេលដែលកាំជ្រួចចំនួន ៤ គ្រាប់ត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស ហើយ គ្រាប់ទី ៥ បានធ្លាក់ចេញពីផ្លូវ ហើយបានបំផ្ទុះក្បាលគ្រាប់ចង្កោម នៅលើឆ្នេរខ្សាច់សមុទ្រខ្មៅដែលមានមនុស្សច្រើន។

លោក Antonov បានប្រាប់អ្នកកាសែតនៅពេលសួរថា ការវាយប្រហាររបស់អ៊ុយក្រែន ត្រូវបានអនុវត្តដោយចេតនា នៅពេលដែលមានការប្រមូលផ្តុំមនុស្ស អតិបរមានៅលើឆ្នេរខ្សាច់។

ឯកអគ្គរដ្ឋទូតបាននិយាយថា “រដ្ឋបាល (អាមេរិក) បង្ហាញការគាំទ្រឧក្រិដ្ឋកម្មនៃរបបគៀវ។ វាបានចូលផ្នែកខាងនៃភេរវកម្មអន្តរជាតិ ហើយសូមអភ័យទោសចំពោះការវាយប្រហារ លើជនស៊ីវិលដោយអ្នកកាន់តាមរបស់ Bandera»។

ក្រសួងការពារជាតិរុស្ស៊ីបានស្តីបន្ទោសចំពោះ “ការវាយប្រហារដោយកាំជ្រួច ភេរវករដែលបានគិតទុកជាមុន” របស់អ៊ុយក្រែនលើទីក្រុងវ៉ាស៊ីនតោន ដោយចោទប្រកាន់ថា បានផ្គត់ផ្គង់ក្រុងកៀវនូវកាំជ្រួច ATACMS និងផ្តល់ទិន្នន័យស៊ើបការណ៍ និងស៊ើបការណ៍លើគោលដៅរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top