គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំនួសតំណែងមេបញ្ជាការនៃកងកម្លាំងចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានបណ្តេញឧត្តមសេនីយ៍ឯក Yuriy Sodol ហើយបានតែងតាំងឧត្តមសេនីយ Andriy Hnatov ជាប្រធានកងកម្លាំងចម្រុះថ្មី នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី។
លោកឧត្តមសេនីយ Hnatov ធ្លាប់ធ្វើជាមេបញ្ជាការរងនៃកងកម្លាំងនៅបញ្ជាការប្រតិបត្តិការ “ភាគខាងត្បូង” នៃកងកម្លាំងជើងគោកអ៊ុយក្រែន ដោយលោកឧត្តមសេនីយ Sodol ត្រូវបានតែងតាំងជាមេបញ្ជាការនៃកងកម្លាំងចម្រុះនៅក្នុងខែកុម្ភៈ ឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា