វ៉ាស៊ីនតោន៖ ក្រោយពីមានការដាក់សម្ពាធកើនឡើងកាន់តែខ្លាំងក្នុងការចូលរួមប្រជែងការបោះឆ្នោតឡើងវិញ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចចាកចេញពីការប្រជ្រែងកាលពីថ្ងៃអាទិត្យ ហើយបានអនុម័តឲ្យអនុប្រធានាធិបតីរបស់គាត់ គឺលោកស្រី Kamala Harris ជាអ្នកស្នងថ្មីរបស់គណបក្សប្រជាធិបតេយ្យវិញ។
ទោះជាយ៉ាងនេះក្តី វាមិនមែនជាកិច្ចព្រមព្រៀងដែលបានបញ្ចប់សម្រាប់លោកស្រី Harris នោះទេ ដោយសារតែគាត់នៅតែត្រូវការការគាំទ្រពីប្រតិភូគណបក្សនីមួយៗដដែល។
លើសពីនេះ ការសម្រេចចិត្តរបស់លោក បៃដិន បែបនេះ ហាក់បីដូចជា គ្រវែងគណបក្សចូលទៅក្នុងទឹកដែលមិនមានចែងនៅក្នុងធម្មនុញ្ញ ដោយសារការបោះឆ្នោតបឋមបានបញ្ចប់ជាយូរមកហើយ។
ចូរធ្វើការក្រឡេកមើលនូវអ្វីដែលអាចកើតឡើងបន្ទាប់។
តើមានច្បាប់អ្វីខ្លះ?
ដើម្បីចាត់តាំងអ្នកតែងតាំងជាផ្លូវការបាន ប្រតិភូដែលបានសន្យាដែលត្រូវបានជ្រើសរើសពីរដ្ឋទាំង៥០ រដ្ឋធានីសហរដ្ឋអាមេរិក និងទឹកដីក្រៅប្រទេសនឹងចូលរួមសន្និបាតជ្រើសរើសបេក្ខជននៅរដូវក្តៅរបស់គណបក្សរបស់ពួកគេដើម្បីជ្រើសរើសបេក្ខជនជាផ្លូវការ។
ប្រតិភូទាំងនេះជាធម្មតាជាសកម្មជនគណបក្ស មេដឹកនាំនយោបាយក្នុងស្រុក ឬអ្នកគាំទ្រដំបូងរបស់បេក្ខជនប្រធានាធិបតីដ៏ជាក់លាក់ណាមួយ ។
ពួកគេប្តេជ្ញាបោះឆ្នោតឱ្យបេក្ខជនដែលរដ្ឋបោះឆ្នោតជ្រើសរើសនៅក្នុងការបោះឆ្នោតបឋម ទោះបីជាច្បាប់
មិនបង្ខំពួកគេឱ្យធ្វើដូច្នេះក៏ដោយ។ ក៏នៅមានប្រតិភូជាន់ខ្ពស់ដែលអាចបោះឆ្នោត ឱ្យបេក្ខជនណាមួយដែលពួកគេចង់បាន ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតបឋមឡើយ។ ជាធម្មតា ប្រតិភូជាន់ខ្ពស់ បម្រើនៅអនុសញ្ញាជាតិប្រជាធិបតេយ្យ ឬជាមន្ត្រីជាប់ឆ្នោតបច្ចុប្បន្ន ឬអតីតកាល។
ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតជុំទី១ទេនោះ ដំណើរការនឹងផ្លាស់ប្តូរទៅជុំទី២ ដែលតំណាងជាន់ខ្ពស់នឹងបោះឆ្នោតរបស់ពួកគេរហូតដល់បេក្ខជនត្រូវបានជ្រើសរើស ។
វាអាចត្រូវការការបោះឆ្នោតជាច្រើនជុំ ដើម្បីឲ្យនរណាម្នាក់ទទួលបានសំឡេងភាគច្រើន និងក្លាយជាបេក្ខភាព ។
មានប្រតិភូបុគ្គលជិត៤.០០០នាក់ និងតំណាងជាន់ខ្ពស់ប្រហែល៧៥០នាក់ចូលរួមនៅពេលនោះ ។
តើមានអ្វីកើតឡើងនាពេលបច្ចុប្បន្ននេះ?
លោក បៃដិន បានចំណាយពេលអស់ជាច្រើនខែចុងក្រោយនេះ ដើម្បីកៀគរគណៈប្រតិភូគណបក្សប្រជាធិបតេយ្យប្រហែល ៣.៩០០នាក់ដោយបានឈ្នះការបោះឆ្នោតបឋមនៅក្នុងរដ្ឋ និងដែនដីសហរដ្ឋអាមេរិក។
នោះហើយជាតួលេខចំនួន៩៩ភាគរយនៃប្រតិភូដែលបានសន្យាដែលត្រូវបានកំណត់គាំទ្ររូបគាត់នៅក្នុងសន្និបាតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហានៅទីក្រុងជីកាហ្គោ។
គួររំលឹកថា មេដឹកនាំគណបក្សធ្លាប់មានគម្រោងតែងតាំងលោក បៃដិន ជាផ្លូវការតាមរយៈការហៅទូរស័ព្ទនៅមុនពេលធ្វើសន្និបាត ។
ប៉ុន្តែដោយការដើរចេញរបស់លោក បៃដិន កំពុង “ដក” ប្រតិភូរបស់គាត់ចេញប្រកបដោយប្រសិទ្ធភាព ដែលបង្កឱ្យមាន
ការប្រកួតប្រជែងក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យផ្សេងទៀត ដើម្បីក្លាយជាបេក្ខភាព ។
ប្រសិនបើបេក្ខជនណាម្នាក់អាចទទួលបានការគាំទ្រភាគច្រើននៃប្រតិភូដែលបានសន្យានៅក្នុងសន្លឹកឆ្នោតដំបូងនៃសន្និបាត
នោះពួកគេនឹងត្រូវបានជ្រើសរើសជាអ្នកជំនួសលោក បៃដិន ។
នៅក្នុងរយៈពេលប៉ុន្មានម៉ោងនៃការប្រកាសរបស់លោក បៃដិន សម្ព័ន្ធមិត្តរបស់លោកស្រី Harris កំពុងធ្វើការតាមទូរស័ព្ទ
ដោយហៅគណៈប្រតិភូ និងប្រធានគណបក្ស ដើម្បីទទួលបានការគាំទ្រ ។ ទីភ្នាក់ងារ Reuters បានចុះផ្សាយឲ្យដឹងដូច្នេះ ។
នេះគឺដើម្បីធានាថា លោកស្រីទទួលបានការគាំទ្រជាចាំបាច់ដើម្បីបិទការប្រកួតណាមួយ ។
តើប្រធានាធិបតីរូបណាដែលកំពុងកាន់តំណែងធ្លាប់ដកខ្លួនចេញពីការប្រជែងដែរឬទេ?
លោកប្រធានាធិបតី Lyndon Johnson ជាអ្នកប្រជាធិបតេយ្យបានសម្រេចចិត្តមិនស្វែងរកការតែងតាំងគណបក្ស
របស់គាត់សម្រាប់អាណត្តិពេញលេញទី២នៅក្នុងខែមីនា ឆ្នាំ១៩៦៨ខណៈដែលការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាមបានកើនឡើង ។
លោកបានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងសុន្ទរកថានៅសេតិវមាន។
ការផ្លាស់ប្តូរនេះ ទោះបីជាបានប្រកាសនៅមុនយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បៃដិន ក៏ដោយ ប៉ុន្តែបានប្រែក្លាយមហាសន្និបាតនៅក្នុងឆ្នាំនោះ នៅទីក្រុង ជីកាហ្គោ ទៅជាវិបត្តិនយោបាយ។
ក្រុមបាតុករបានចេញតាមដងផ្លូវ ហើយគណៈប្រតិភូឆ្វេងនិយមខឹងសម្បារចំពោះជំហរគាំទ្រសង្រ្គាមរបស់បេក្ខជន Hubert Humphrey ដែលជ្រើសរើសដោយគណបក្ស។
លោក Hubert Humphrey អនុប្រធានរបស់លោក Johnson ត្រូវបានចាញ់លោក Richard Nixon ។
ក្រោយពីមានការវិវាទនោះកើតឡើង រដ្ឋនានាបានទទួលយកយ៉ាងទូលំទូលាយនូវដំណើរការបឋម ហើយអនុសញ្ញាបានក្លាយទៅជាកិច្ចការល្អដែលលទ្ធផលត្រូវបានដឹងជាមុន៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា