ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ ចាប់ផ្តើមល្បែង សង្គ្រាមប្រចាំឆ្នាំ ក្នុងគោលបំណង ធ្វើត្រាប់តាមសមរភូមិ ជាក់ស្តែង

AFP

បរទេស៖ កោះតៃវ៉ាន់ បានចាប់ផ្តើមការល្បែង សង្រ្គាម Han Kuang ប្រចាំ ឆ្នាំរបស់ខ្លួន នៅថ្ងៃចន្ទនេះ ដែលឆ្នាំនេះមានបំណង ធ្វើឱ្យមានភាពជិតស្និទ្ធ តាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធជាក់ស្តែងដោយគ្មានអត្ថបទ និងក្លែងធ្វើរបៀប វាយបកទៅលើចិន ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិន ដែលចាត់ទុក កោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀង ទាត់ជុំវិញកោះនេះអស់រយៈពេល ៤ ឆ្នាំ ដើម្បីដាក់សម្ពាធឱ្យទីក្រុងតៃប៉ិទ ទួលយកការទាមទារអធិបតេយ្យភាព របស់ទីក្រុងប៉េកាំង បើទោះបីជាមានការជំទាស់ យ៉ាងខ្លាំងពីតៃវ៉ាន់ក៏ដោយ។

ការចាប់ផ្តើមធ្វើសមយុទ្ធ នៅភាគខាងជើងនៃទីក្រុង Taoyuan នៅខាងក្រៅទីក្រុងតៃប៉ិ និងជាផ្ទះរបស់អាកាស យានដ្ឋានអន្តរជាតិដ៏សំខាន់របស់កោះតៃវ៉ាន់ ក្រុមអ្នកបម្រុង បានប្រមូលផ្តុំគ្នា ដើម្បីចាំទទួលបញ្ជា ដូចដែលពួកគេបានធ្វើក្នុងអំឡុងសង្រ្គាម ហើយរថយន្តស៊ីវិល ក៏នឹងត្រូវប្រើដើម្បីដឹកគ្រឿងផ្គត់ផ្គង់ផងដែរ។

នៅថ្ងៃក្រោយមកទៀត យោធានឹងអនុវត្តការ ការពារកំពង់ផែក្រុងតៃប៉ិ។

នៅថ្ងៃព្រហស្បតិ៍ អាកាសយានដ្ឋាន Taoyuan នឹងបិទរយៈពេលមួយម៉ោង នៅពេលព្រឹក សម្រាប់សមយុទ្ធ ទោះបីជាព្យុះទីហ្វុង ត្រូវបានគេរំពឹងថា នឹងវាយប្រហារ កោះនៅថ្ងៃនោះ ដែលមានន័យថា សមយុទ្ធអាចត្រូវ បានពន្យារពេល។

សមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងតែនៅលើកោះដាច់ស្រយាល របស់តៃវ៉ាន់ រួមទាំង Kinmen និង Matsu ដែលស្ថិតនៅជាប់ នឹងឆ្នេរសមុទ្រចិន ហើយជាកន្លែងនៃការប៉ះទង្គិចគ្នា ក្នុងអំឡុងសង្គ្រាមត្រជាក់ ដែលមានកម្រិតខ្ពស់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top