ហ្សាកាតា ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងជំរុញកិច្ចសហប្រតិបត្តិការជាសកល រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងសេដ្ឋកិច្ចបៃតង ដោយជំរុញកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការផ្លាស់ប្តូរ ថាមពលស្អាត ។
ការប្តេជ្ញាចិត្តនេះត្រូវបានបន្ទរក្នុងថ្ងៃដំបូង នៃវេទិកានិរន្តរភាពអន្តរជាតិ (ISF) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។ វេទិកានេះបានប្រមូលផ្តុំមេដឹកនាំពិភពលោក អ្នកធ្វើការសម្រេចចិត្ត នាយកប្រតិបត្តិ និងអ្នកជំនាញផ្នែកនិរន្តរភាព។
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Arsjad Rasjid បានឲ្យដឹងនៅក្នុងសុន្ទរកថា សំខាន់របស់លោកថា អាស៊ីអាគ្នេយ៍មាន អំណាចចរចាខ្លាំង ដោយសារវាមានសក្តានុពលដ៏ធំ សម្រាប់ថាមពលកកើតឡើងវិញ និងធនធានធម្មជាតិ ។ នៅក្នុងនោះឥណ្ឌូណេស៊ី ជាពិសេសក៏មានដីវាលស្មៅ ព្រៃភ្លៀង និងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ដែលមានសក្ដានុពលយ៉ាងខ្លាំង សម្រាប់កិច្ចប្រឹងប្រែង បញ្ចេញកាបូន។
លោក Rasjid បានលើកឡើងថា “អាស៊ាន មានសក្តានុពលក្នុងការក្លាយ ជាប្រទេសនាំមុខគេក្នុងវិស័យសេដ្ឋកិច្ចបៃតង និងថាមពល។ យើងអាចមើលឃើញថា យើងមានផលិតផលអគ្គិសនី ចាប់ពីរថយន្តអគ្គិសនី (EVs) រហូតដល់ប្រព័ន្ធអេកូឡូស៊ី ដែលផលិតដោយថាមពលបៃតង”។ “ទ្រព្យសម្បត្តិពិសេសទាំងនោះផ្តល់ឱ្យអាស៊ាននូវឱកាស ដើម្បីបំពេញបន្ថែមកំណើន សេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹង ការគ្រប់គ្រងបរិស្ថាន”។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា ដើម្បីសម្រេចបាននូវលទ្ធផលនោះ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការការ តភ្ជាប់ជាមួយប្រទេសអភិវឌ្ឍន៍ ដើម្បីឲ្យវាអាចជាអ័ក្សថ្មីមួយ ក្នុងកំណើនសេដ្ឋកិច្ចបៃតង ដើម្បីលើកកម្ពស់និរន្តរភាព ៕
ប្រែសម្រួល ឈូក បូរ៉ា