ព័ត៌មានជាតិ

ចំណាប់អារម្មណ៍របស់ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា- ចិន ក្នុងខួបលើកទី៧៥ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន

ជាបឋម ខ្ញុំសូមថ្លែងអរគុណដល់ CMG ដែលបានផ្តល់ឱកាសដល់រូបខ្ញុំ ក្នុងនាមសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន ចូលរួមនៅវេទិកាដ៏មានសារៈសំខាន់នាពេលនេះ។

ផ្តើមពីកុមារភាព កើតក្នុងសម័យសង្រ្គាម នាឆ្នាំ១៩៧២ ដែលមិនឱកាសគ្រប់គ្រាន់ និងមធ្យោបាយដែលបំរើការសិក្សារៀនសូត្រ។ ឆ្លងកាត់បទពិសោធន៍ជីវិត នៅក្នុងប្រទេសជាតិ ដែលដុតកម្លោចភ្លើងសង្រ្គាម ខ្ញុំបានជំនះខ្លួននូវភាពអវិជ្ជា រហូតបានសិក្សារៀនសូត្រ និងក្លាយជាអ្នកសារព័ត៌មាន ក្នុងស្ថានភាពគ្រួសារជាកសិករ ពីខេត្តកំពង់ចាម ភាគឧត្តរនៃប្រទេសកម្ពុជា។ ចំណេះដឹង និងវិជ្ជាជីវៈសារព័ត៌មាន បានធ្វើឱ្យខ្ញុំមានឱកាសកាន់តែច្រើនថែមទៀត ក្នុងការពង្រីកចំណេះដឹង លើកិច្ចការបរទេស ទាំងក្នុងតំបន់និងពិភពលោក និយាយជារួម និងនិយាយដោយឡែកទំនាក់ទំនងដ៏ស្អិតរមួត រវាងកម្ពុជា ចិន នាពេលនេះ។

អំពីការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងនាមអ្នកសារព័ត៌មាន ខ្ញុំយល់ថាការអភិវឌ្ឍរបស់ប្រទេសចិន ពិតជាមហស្ចារ្យណាស់ ដែលមិននឹកស្មានថា ប្រទេសចិន មានការរីកចម្រើនខ្លាំងយ៉ាងដូច្នេះ។ ជាពិសេសនៅពេលដែលប្រទេសចិន បើកទ្វារចំហសេដ្ឋកិច្ច តាមរយៈលោក តេង ស៊ាវពីង នៅឆ្នាំ ១៩៧៩ ដែលធ្វើឱ្យប្រទេសចិន មានកិត្យានុភាពល្អពីសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចមួយនៃផែនការសង្គម ប៉ុន្តែបើកចំហរឲ្យមានការ វិនិយោគពីបរទេស ពោលគឺមកពីបច្ចិមប្រទេស។ មកដល់ពេលនេះចង់ឃើញថា ប្រទេសចិនពិតជាការអភិវឌ្ឍដ៏គួរឲ្យមហស្ចារ្យមែន។

ដំណើរទស្សនកិច្ច៩ដង ធ្វើឱ្យខ្ញុំបានយល់កាន់តែច្បាស់ប្រទេសចិន ដែលក្នុងអំឡុងឆ្នាំ២០០៨ ខ្ញុំបានទៅដល់ទីក្រុងប៉េកាំង ជាលើកដំបូង ដោយពេលនោះ គឺជាការចូលរួមសិក្ខាសាលាមួយ ដែលរៀបចំដោយអង្គការក្រៅរាជរដ្ឋាភិបាល ក្រោមប្រធានបទ «ជំងឺអេដស៍» ដែលមានរយៈពេល៥ថ្ងៃ។ ក្នុងពេលស្នាក់នៅប្រទេសចិន នាពេលនោះ ខ្ញុំមានបំណងទៅទស្សនាមហាកំពែងចិន តែត្រូវខកខាន ដោយសារកត្តាពេលវេលា។

ព្រឹត្តិការណ៍ដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំង គឺនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ខ្ញុំបានចូលរូមក្នុងសន្និសីទស្ដីអំពី «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដែលហៅកាត់ថា BRI ដែលបានដាក់ចេញដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដោយមានប្រទេសជាច្រើនក្នុងពិភពលោក បានអញ្ជើញចូលរួម ហើយប្រទេសទាំងនោះសុទ្ធតែទទួលបានសមិទ្ធផលជាក់ស្ដែង ពីគោលនយោបាយ ផ្លូវនិងខ្សែក្រវ៉ាត់ ដែលហៅកាត់ថា «BRI»នេះ ។
BRI បាននាំមកនូវសមិទ្ធិផលជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍ រួមមានទាំងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ជាក់ស្ដែងនៅកម្ពុជា មានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្ដហោះ និងសមិទ្ធផលជាច្រើនទៀត។

ជាបន្តបន្ទាប់មកដល់ឆ្នាំ២០២៤នេះ ខ្ញុំបានដើរជាច្រើនខេត្តនៅក្នុងប្រទេសចិន ដូចជាថ្មីៗនេះ ខ្ញុំបានទៅដល់ខេត្តជីលីន និងខេត្តហីឡុងជាំង ដែលស្ថិតនៅភាគឦសានប្រទេសចិន ។ ខ្ញុំបានឃើញពីភាពចម្រើនអស្ចារ្យរបស់ចិន ជាពិសេសសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកម្រិត ជីវភាពរស់នៅរបស់ប្រជាជនចិន។ យើងឃើញថា ចិនបានរស់នៅក្នុងយុគសម័យមួយទំនើប ហើយដូចអ្វីដែលចិន បានគិតទុកថា សតវត្សរ៍ទី ២១ ចិន ជាអ្នកដឹកនាំពិភពលោក ជាមួយនឹង អាស៊ី អាហ្វ្រិក។ ឥឡូវនេះ បាននិងកំពុងក្លាយទៅជាការពិត ។ តាមរយៈកិច្ចប្រជុំរវាងចិននិងអាហ្វ្រីក នាពេលថ្មីៗនេះ នៅទីក្រុងប៉េកាំង យើងបានមើលឃើញអំពីភាពរីកចម្រើន រវាងទ្វីបអាហ្វ្រិកនិងប្រទេសចិន តាមរយៈគោលនយោបាយ BRI ផ្លូវមួយខ្សែក្រវ៉ាត់របស់ចិន។

ប្រាកដណាស់ ចាប់តាំងពីប្រទេសចិន បានវិនិយោគទៅលើផ្លូវរទេះភ្លើង ក្នុងក្របខណ្ឌ BRIផ្លូវនិងខ្សែក្រវ៉ាត់។អីចឹងហើយ ពេលដែលខ្ញុំបានធ្វើដំណើរ កាលពីចុងខែមិថុនា ដល់ខែកក្កដា កន្លងទៅនេះ ឃើញថា មានភាពអស្ចារ្យដែលយើងគិតថា កន្លងទៅមិននឹកស្មានថាយើងមានរថភ្លើងបែបនេះវាលឿនរត់ពី ចិន មកឡាវ និងពីឡាវ ទៅចិន ដែលបង្ហាញអំពីការផ្សារភ្ជាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាជោគជ័យនៃការអនុវត្តនយោបាយ BRIរបស់ចិនដែលជាចំណុចនេះគួរឱ្យចាប់អារម្មណ៍ ។

ហើយខ្ញុំផ្ទាល់ បានដឹកនាំលើកជាគំនិត ទៅខាងភាគីចិន នៅក្នុងការដឹកនាំអ្នកកាសែត ធ្វើដំណើរពីភ្នំពេញតាមយន្តហោះហើយ ធ្វើដំណើរពីទីក្រុងរៀងចន្ទប្រទេសឡាវ ទៅកាន់ខេត្តYunnan ប្រទេសចិន តាមរយៈផ្លូវដែកល្បឿនលឿន។ យើងបានឃើញថាពិ តជាអស្ចារ្យមែន ដែលនេះគឺជានយោបាយមួយ ដ៏ត្រឹមត្រូវរបស់ចិន ក៏ដូចជាទំនាក់ទំនង រវាងប្រទេសចិននិងឡាវ។

ខ្ញុំយល់ផ្លូវរថភ្លើងនេះ មានទំនាក់ទំនង មិនមែនត្រឹមតែ ចិននិងឡាវទេ ក៏ប៉ុន្តែវាបានផ្តល់អត្ថប្រយោជន៍ទៅដល់ប្រទេសក្បែរ រាប់ទាំង ប្រទេសថៃ និងកម្ពុជា ផងដែរ។ កម្ពុជាមានទំនាក់ទំនងផ្លូវតភ្ជាប់រួចជាស្រេចហើយ ជាមួយប្រទេសាថៃ ដែលថៃ បានមានទំនាក់ទំនងជាមួយឡាវ ដូច្នេះថាៈ ផ្លូវនេះមានសារៈសំខាន់ជាទីបំផុត សម្រាប់ការពង្រីកនូវការដឹកជញ្ជូនតាមផ្លូវដែក ក៏ដូចជាលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈផ្លូវដែក នេះ ជាពិសេសការអភិវឌ្ឍនោះទៀតសោត មិនត្រឹមតែរីកចម្រើន នៅក្នុងប្រទេសឡាវទេ ក៏ប៉ុន្តែវាជាឥទ្ធិពលដល់ប្រទេសនៅក្នុងតំបន់ រាប់ទាំងថៃ ឡាវ កម្ពុជា វៀតណាម ដូចជាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីផងដែរ។

ជាទីបញ្ចប់ខ្ញុំ សូមចូលរួមអបអរសារទ ជាមួយថ្នាក់ដឹកនាំប្រទេសចិន និងប្រជាជនចិន ព្រមបក្សកុំម្មុយនីស្តចិន ក្នុងឱកាសអបអសារខួបលើកទី៧៥ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន និងសូមជូនពរ មិត្តភាព ជាអមតៈរវាងទាំង២ កាន់តែរឹងមាំថែមទៀត៕
សូមអរគុណ!

To Top