ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃុំអវកាស ដែលឋិតនៅស្រុក ភីងឋាង ខេត្ត គុយចូវនៃប្រទេសចិន បានមានភាពអ៊ូអរក្រៃលែង ។ ដោយមកពីចំ ពេលវិស្សមកាលបុណ្យជាតិ បានជាមានអ្នកទេសចរចិន និងអន្តរជាតិ ជាច្រើនទៅទស្សនា “ភ្នែកមេឃារបស់ចិន” តេឡេស្កូបយក្ស “FAST”ដែលមានទំហំធំបំផុត នៅលើពិភពលោក ។ ចាប់តាំងពីបានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០១៦មក តេឡេស្កូបយក្ស “FAST” មិនត្រឹមតែធ្វើឱ្យពិភពលោក អាចមើលឃើញ កាន់តែឆ្ងាយកាន់តែច្បាស់ ហើយក៏បានរួមចំណែកជាពុទ្ធិចិន កាន់តែច្រើន ក្នុងការស្ទង់រុករកអាថ៌កំបាំង នៃចក្រវាល របស់មនុស្សជាតិ ក៏ដូចជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ អន្តរជាតិផងដែរ ។
ភាពជោគជ័យរបស់ “ភ្នែកមេឃារបស់ចិន”គឺជាគំរូមួយនៃសមិទ្ធផលច្នៃប្រឌិតថ្មីលើវិស័យបច្ចេកវិទ្យារបស់ចិន ។ ឆ្នាំនេះ ជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងរយៈ៧៥ឆ្នាំកន្លងមក ពីការបាញ់បង្ហោះដោយជោគជ័យនូវ “គ្រាប់បែកបរិមាណូ គ្រាប់បែកអ៊ីដ្រូហ្សែននិងផ្កាយរណបសិប្បនិមិត្ត ” ដល់យានអវកាស Shenzhou ហោះហើរលើអវកាស ពី “ឧបករណ៍ខួងសំបកផែនដីលេខមួយ”ខួងទៅជម្រៅផែនដី “នាវាមុជទឹកFen dou ”ស្ទង់រុករកនៅសមុទ្រជ្រៅ ដល់ “យានអវកាសវាស់ស្ទង់ChangE” ស្ទង់រុករកភពព្រះចន្ទ និងបង្កើតឡើង បន្ទប់ពិសោធន៍អវកាសTiangong ពីប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូ អាចផ្តល់សេវាកម្មដោយចំគោលដៅនៅទូទាំងពិភពលោក ដល់Quantum Computer Prototype Jiu zhang បានប្រសូតឡើង និងបច្ចេកទេសផ្លូវដែកល្បឿនលឿន នាំមុខគេនៅទូទាំងពិភពលោក ។ល។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែង នៃអ្នកវិទ្យាសាស្ត្រប៉ុន្មានជំនាន់ ប្រទេសចិន បានក្លាយជាប្រទេស ដ៏សំខាន់មួយ ក្នុងការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាលើពិភពលោក ។
ក្នុងរយៈពេល៧៥ឆ្នាំកន្លងមក ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា មិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំង ជំរុញជាគន្លឹះដល់ការ ធ្វើទំនើបកម្មតាមបែបផែនចិនប៉ុណ្ណោះទេ ថែមទាំងក៏បាន ជំរុញការអភិវឌ្ឍ បច្ចេកវិទ្យានិងការផលិត ដោយភាពវៃឆ្លាត នៃឧស្សាហកម្មពិភពលោកទាំងមួល ដែលបានរួមចំណែកយ៉ាងប្រាកដ ប្រជាដល់វឌ្ឍនភាពរបស់មនុស្សជាតិផងដែរ ។
ចាប់ពីប្រទេសចិនបានផ្តួចផ្តើម ឱ្យធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅឆ្នាំ១៩៥៦ ដល់បានលើកឡើងថា “វិទ្យាសាស្ត្រនិងបច្ចេកទេសជាកម្លាំង ផលិតកម្មទីមួយ”នៅឆ្នាំ១៩៨៨ ចាប់ពីការអនុវត្ត យុទ្ធសាស្ត្រកសាង ប្រទេសខ្លាំងក្លាតាមរយៈវិទ្យាសាស្ត្រនិងការអប់រំ កាលពីឆ្នាំ១៩៩៥ ដល់ការកំណត់ថា នឹងកសាងប្រទេស បែបច្នៃប្រឌិតថ្មី កាលពីឆ្នាំ២០០៦ ពីសមាជបក្សលើកទី១៨ ដែលបានលើកឡើងនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថី្ម ដល់សមាជបក្សលើកទី២០ ដែលបានផ្តោតសំខាន់លើ តួនាទីជាស្នូលរបស់ការច្នៃប្រឌិតថ្មី ក្នុងកិច្ចកសាងទំនើបកម្ម ។ល។ ដំណាក់កាល ដ៏សំខាន់នីមួយៗ ក្នុងប្រវត្តិសាស្ត្រសុទ្ធតែជាសាក្សី នៃការយកចិត្តទុក ដាក់របស់ប្រទេសចិន ចំពោះការច្នៃ ប្រឌិតថ្មី ហើយក៏ជាសាក្សី នៃការតស៊ូព្យាយាម របស់ប្រជាជនចិន ដែលបានបំបែកការបំបិទ ផ្លូវរបស់បរទេស តាមរយៈការរីកចម្រើន លើវិស័យបច្ចេកវិទ្យា ក៏ដូចជាជំរុញឱ្យកម្លាំងជាតិ ចម្រុះនិងឋានៈលើផ្ទៃអន្តរជាតិ បានលើកកម្ពស់ ដោយគ្រប់ជ្រុងជ្រោយ ។
បច្ចេកវិទ្យាគ្មានព្រំដែន ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនង សហប្រតិបតិ្តការ លើវិស័យបច្ចេកវិទ្យា ជាមួយប្រទេសនិងតំបន់ចំនួនជាង១៦០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបតិ្តការ លើវិស័យបច្ចេកវិទ្យាចំនួន១១៨ច្បាប់ ។ “ក្រុមមិត្តភកិ្ត”របស់ប្រទេសចិន សម្រាប់បើកទូលាយនិងធ្វើកិច្ចសហប្រតិបតិ្តការ លើវិស័យបច្ចេកវិទ្យាកាន់តែធំឡើងៗ ដែលបានជំរុញឱ្យពិភពលោករួមគ្នា ស្វែងរកការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងរួមគ្នាចែករំលែកសមិទ្ធផល ។
ក្រៅពីនេះ ប្រទេសចិនក៏បានចូល រួមយ៉ាងសកម្ម ក្នុងការកំណត់ក្បួនច្បាប់ រៀបចំរបៀបវារៈ ធ្វើអភិបាលកិច្ចនិងកំណែទម្រង់ លើវិស័យបច្ចេកវិទ្យា សកល ព្រមនិងចូលរួមបញ្ហាពិភាក្សា អំពីការច្នៃប្រឌិតថ្មីនិងអភិបាលកិច្ចសកល ដូចជាសុខាភិបាល សាធារណៈ និង ថាមពលស្អាតជាដើម ។ បច្ចុប្បន្ននេះ ប្រទេសចិន បានចូលរួមអង្គការ អន្តរជាតិនិងយន្តការ ពហុភាគីចំនួន ជាង២រយ ដែលបានចូលរួមយ៉ាងស៊ីជម្រៅ នូវផែនការនិងគម្រោង វិទ្យាសសាស្ត្រអន្តរជាតិ ដ៏សំខាន់ៗ ចំនួនជាង៦០ ដូចជារ៉េអាក់ទ័រពិសោធន៍ទែម៉ូណូគុលអន្តរជាតិ និងផែនការស្ទង់រុករកនៅមហាសមុទ្រ អន្តរជាតិ ជាដើម ។
អាចរំពឹងទុកថា នៅពេលអនាគត ប្រទេសចិន នឹងទទួលបានការ ច្នៃប្រឌិតថ្មី កាន់តែច្រើន និងរៀបចំ “គម្រោងធំៗ” កាន់តែច្រើន ដើម្បីផ្តល់ការទ្រទ្រង់ ខាងបច្ចេកវិទ្យា ដែលមានភាពកាន់តែខ្លាំងក្លា ដល់ការធ្វើទំនើបកម្ម តាមបែបផែនចិន ក៏ដូចជារួមចំណែកជាកម្លាំងរបស់ចិន កាន់តែច្រើនដល់ការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា របស់ពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិ ៕