បរទេស៖ យោងទៅតាមអ្នកវិភាគអាល្លឺម៉ង់ ភាពអាចទៅរួចដែលប្រទេសកូរ៉េខាងជើង ទើបបានបញ្ចេញឲ្យឃើញ នៅក្នុងសប្ដាហ៍នេះ បង្ហាញថា ការតេស្តសាកល្បងប្រព័ន្ធ បាញ់ពហុរ៉ុកកែតដ៏ធំមហិមា មិនអាចហាមឃាត់បាននោះទេ។
ទីភ្នាក់ងារសារព័ត៌មាន VOA បានរាយការណ៍ថា លោក Markus Schiller ជាអ្នកជំនាញស្តីពី មីស៊ីលកូរ៉េខាងជើង មានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ បាននិយាយថា រូបភាពអាវុធដែលកូរ៉េខាងជើង បានតេស្តសាកល្បង កាលពីចុងសប្ដាហ៍ មើលទៅហាក់ជាការបោកបញ្ឆោត។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ រូបភាពកូរ៉េខាងជើង ដែលបោះពុម្ពផ្សាយ នៅលើកាសែត គណបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បង្ហាញឲ្យឃើញនូវឧបករណ៍ ប្រព័ន្ធបាញ់មានអង្កត់ផ្ចិតធំជាង បំពង់កាណុងបាញ់ ៕
ប្រែសម្រួល៖ ប៉ាង កុង